ភ្នំពេញៈ ពិធីការិនី ដែលមានស្នាមញញឹមស្រស់ស្អាតឌីជេ រស្មី ដែលមានឈ្មោះពិតថា ភា បុទុមរស្មី នៅថ្ងៃនេះ បានសម្រេចចិត្តចូលរោងការ ជាមួយគូដណ្តឹងបុរសសង្ហា ដែលជាអ្នកជំនួញស្ងាត់ៗ ក្រោយពីនាងបានភ្ជាប់ពាក្យ ជាមួយគ្នាបានប្រមាណជិតកន្លះខែ ។

កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅនេះ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ My TV ឌីជេ រស្មី បានសម្រេចចិត្ត រៀបចំពិធីភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ ដែលជាអ្នកជំនួញស្ងាត់ៗ ហើយក្រោយពីភ្ជាប់ពាក្យរួច មកដល់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះ នាងក៏បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណី ជាមួយអនាគតស្វាមីដែលមាន ឈ្មោះ ជា សម្បត្ដិ មានវ័យប្រហាក់ប្រហែលនិងនាង ដែលកម្មវិធីរៀបចំឡើង នៅគេហដ្ឋានរបស់ខាងកូនក្រមុំផ្ទាល់តែម្តង ។

អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺថា បើទោះជាតារាស្រីវ័យក្មេងរូបស្អាត ឌីជេ រស្មី មានឈ្មោះបោះសំឡេង ក្នុងវិស័យសិល្បៈក៏ពិតមែន តែសម្រាប់ពីធីមង្គលជ័យរបស់នាង ហាក់ដូចជាមានភាពស្ងប់ស្ងាត់ មិនសូវមានវត្តមានអ្នកសិល្បៈ ចូលរួមច្រើនកុះករដូចអ្នកសិល្បៈដទៃទេ ហើយមិនតែប៉ុណ្ណោះ សូម្បីតែសារព័ត៌មានក៏នាងមិនបាន ធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល