គ្រូបង្រៀនម្នាកនៅវិទ្យាល័យមួយនៅ Ephrata ក្នុងរដ្ឋធានី Washinton បានសច្ចាថានឹងមិន
កោរពុតមាត់ទេ ប្រសិនបើ Osama bin Laden មិនស្លាប់ ក្រោយពីការវាយប្រហារទៅលើ
អគារពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ កាលពីថ្ងៃទី11 ខែកញ្ញា ឆ្នាំ2001។
ពេលនោះលោកគិតថា រយះពេលគ្រាន់តែជាប៉ុន្មានខែតែប៉ុណ្ណោះ។ ដូច្នេះនៅពេល
បានដឹងថា មេភេរវកររបស់ Al Qaeda ទើបនឹងសម្លាប់ លោក Gary Weddle អាយុ៥០ឆ្នាំ
ប្រហែលជាម្នាក់ក្នុងចំណោមមនុស្សសប្បាយជាងគេបង្អស់។ លោកគ្រូ Weddle មិនបាន
កោរពុកមាត់របស់គាត់តាំងតែពីថ្ងៃ 11 ខែកញ្ញា ឆ្នាំ 2001 មកម្លេះ ដែលគិតមកទល់ពេល
នេះ មានរយៈពេល 3454 ថ្ងៃ ស្មើនឹងជិត10 ឆ្នាំ។
ការវាយប្រហារទៅលើអគារពាណិជ្ជកម្មពិភពលោក និងមន្ទីរបញ្ចកោណ កាលពីថ្ងៃទី11
ខែកញ្ញា ឆ្នាំ 2001 នោះ បានធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍គាត់ជាខ្លាំងរហូតសច្ចាថានឹងមិន
កោរពុកមាត់សោះឡើយ ប្រសិនបើមេដឹកនាំភេរវកម្ម Bin Laden មិនត្រូវបានចាប់ខ្លួន ឬ
ស្លាប់ទេនោះ។
ទាំងលោក Weddle ខ្លួនឯង និងប្រពន្ធរបស់គាត់ មិនចូលចិត្តនៅពុកមាត់ដ៏ស្រម៉េមស្រម៉ូម
ទាំងនេះទេ ប៉ុន្ដែគាត់តែងតែនឹកឃើញដល់កិច្ចសន្យារបស់គាត់ជានិច្ចថា មិនត្រូវកោរវាចេញ
ដាច់ខាត។
នៅយប់ថ្ងៃអាទិត្យ ជាពេលដែលគាត់ចាប់ផ្ដើមកោរពុកមាត់ចេញ នៅពេលដែលបានលឺ
ព័ត៌មានថា Bin Laden បានស្លាប់ហើយ។ មិត្តភក្ដិ រួមនឹងអ្នកជិតខាងរបស់លោក បាននាំ
គ្នាអបអរសាទរចំពោះព័ត៌មានពីការស្លាប់របស់ប៊ីនឡាដិន។ ពួកគេហាក់ដូចជាឃើញ
មនុស្សថ្មីម្នាក់អញ្ចឹងដែរ ពេលកោពុកមាត់ដែលនៅជិតមួយទសវត្សចេញនោះ។ កាលពី
ឆ្នាំកន្លងទៅ នៅពេលដែលចាប់ផ្ដើមបវេសនកាលថ្មីនៅសាលា លោក Weddle តែងតែ
ប្រាប់សិស្សថ្មីរបស់គាត់ថា ពុកមាត់នេះ ទុកជាការចងចាំថ្ងៃវាយប្រហារនៅអាមេរិក។
(ដោយ៖ មិនា)