ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៤ នាក់ត្រូវបានគេជឿថា ស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទេវហេតុ ធ្លាក់ឧទ្ធម្ភា គចក្រយោធា របស់សហរដ្ឋអាមេរិក កាលពីថ្ងៃ អង្គារម្សិលមិញនេះ នៅឯ ដែនសមុទ្រ ប្រទេសអង់ គ្លេស នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស CNN ។

យោងតាមសេចក្តីថ្លែងការណ៍ ពីមន្រ្តីប៉ូលីស ប្រចាំតំបន់ កើតហេតុ បានគូសបញ្ជាក់អោយដឹងថា ឧទ្ធម្ភាគចក្រយោធា សហរដ្ឋអាមេរិក មួយគ្រឿងនេះ មានឈ្មោះថា Pave Hawk HH-60G បានជួប នឹងឧបទ្ទេវហេតុ ធ្លាក់ ក្រោយពីហោះចេញពី មូលដ្ឋានទ័ព អង់គ្លេស ដែលមានទីតាំងនៅ ក្នុងតំបន់ Lakenheath ប្រទេសអង់គ្លេស ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា ភ្លាមៗនោះ ក៏មានការចុះអន្តរាគមន៍ ពីសំណាក់មន្រ្តីជំនាញ ចុះទៅដល់កន្លែង កើតហេតុផ្ទាល់តែម្តង ស្របពេលដែល តំបន់រងគ្រោះ ត្រូវបានគេ មើលអោយ ឃើញថា បានបិទជាបណ្តោះអាសន្ន អំឡុងពេល នៃការតាមដាន ស៊ើបអង្កេត ។ យ៉ាងណាមិញ បើ យោងតាម សម្តី ឧត្តសេនីយ៍ត្រី លោក Roger Wiltshire បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា ការ ព្រួយបារម្ភ កើតមានឡើង ដោយមិនបានដឹងច្បាស់ ថានៅលើនោះ មានសព្វាវុធ ជាតិរំសេវ ឬក៏យ៉ាង ណា ។

ទន្ទឹមនឹងនេះ បើតាមការដឹង ពីមូលដ្ឋានទ័ព អះអាងថា ករណីធ្លាក់លើកនេះ អាចកើតឡើងទៅបាន អំឡុងពេលដែល មានការហ្វឹកហ្វាត់ ហោះសម នៅវេលាល្ងាច ថ្ងៃអង្គារ ស្របពេលដែល ឧទ្ធម្ភាគ ចក្រមួយគ្រឿងនោះ ហោះទាបខ្លាំងពេក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN