រោមនៅលើផ្នែកមួយចំនួននៃដងខ្លួនរបស់បុរសស្រ្ដី អាចបង្កជាការមិនពេញចិត្ដ ហើយការប្រើវិធីជម្រុះរោមមួយចំនួនដូចជា ការដក ការខាត់ ឬកោរ មិនមែនជាជម្រើសល្អនោះទេ ពីព្រោះវិធីទាំងនេះ អាចបង្កការឈឺចាប់ត្រង់កន្លែងដក ឬកោរនោះ ឬអាចបណ្ដាលឱ្យរោមត្រង់បរិវេណនោះឆាប់ដោះមកវិញ។

ការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ គឺជាមធ្យោបាយរហ័សទាន់ចិត្ដ និងមិនមានការឈឺចាប់ ដែលបុរសស្រ្ដីគួរជ្រើសរើស។ ជំនួសឱ្យការស៊ូទ្រាំ នឹងការឈឺចាប់ដោយការខាត់ ព្យាយាមដករោមដោយចន្ទៀសយ៉ាងលំបាក សូមគិតដល់អត្ថប្រយោជន៍នៃការជម្រុះរោម ដោយឧបករណ៍ឡាស៊ែរ នៅគ្លីនិកថែរក្សាស្បែក Faceline។

ហេតុអ្វីត្រូវជម្រុះរោមដោយឡាស៊ែ?

ការកោររោម ត្រង់កន្លែងងាយឈឺចាប់ អាចបណ្ដាលឱ្យកន្ទួលស្បែក ហើយរោមខ្លីៗ ដែលទើបនឹងកោរ វានឹងដុះមកវិញយ៉ាងឆាប់រហ័ស។ ចំណែកការប្រើចន្ទៀសដករោម ដែលដុះខុសពីកន្លែងធម្មតាវិញ គឺជាវិធីដ៏រំខាន និងបង្កការឈឺចាប់ដល់ស្បែក ខណៈរោមទាំងនោះ នឹងដុះឡើងវិញយ៉ាងឆាប់រហ័ស។ ការជម្រុះរោម ដោយឧបករណ៍ឡាស៊ែ គឺជាវិធីមួយដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីសម្រេចបាននូវស្បែកទន់រលោង មិនថាអ្នក មានស្បែក ឬរោមប្រភេទណានោះទេ។

ម្យ៉ាងទៀត តាមរយៈការជម្រុះរោមដោយឧបករណ៍ឡាស៊ែរ រោមនឹងមិនដុះមកវិញ ក្នុងរយៈពេលយូរ។ នៅអំឡុងពេលជម្រុះរោមដោយឡាស៊ែ ឡាស៊ែរ នឹងផ្តោតលើឫសរោម។ នៅពេលដែលឫសរោម ប៉ះនឹងពន្លឺ នោះពន្លឺអាចបញ្ឈប់ការលូតលាស់របស់រោម។ បន្ទាប់មក បំណែកនៃរោមត្រូវបានបំផ្លាញ និងមិនអាចដុះលូតលាស់មកវិញយ៉ាងងាយស្រួលនោះទេ។

លោកអ្នក អាចស្វែងរកសេវាកម្មជម្រុះរោមដោយបច្ចេកវិទ្យាឡាស៊ែនេះ នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានអ្នកជំនាញ និងវេជ្ជបណ្ឌិតឯកទេសថែរក្សាស្បែក ប្រកបដោយបទពិសោធន៍ខ្ពស់ មកពីបរទេស ព្រមទាំងបាននាំយកម៉ាស៊ីនព្យាបាលស្បែកបច្ចេកវិទ្យាទំនើបដំបូងគេ មកកម្ពុជា។

លោកអ្នក អាចអញ្ជើញមកប្រឹក្សា ជាមួយអ្នកជំនាញថែរក្សាស្បែក និងវេជ្ជបណ្ឌិតឯកទេស នៅគ្លីនិកថែរក្សាស្បែក Faceline ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៧០ ផ្លូវ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរសព្ទលេខ៖ 015 23 45 89 / 061 555 349៕

អត្ថបទ៖ សារ៉ាត