(ភ្នំពេញ)៖ ផលិតកម្ម ថោន នៅពលនេះ កំពុងតែមានទុក្ខយ៉ាងក្រៀមក្រំ ខណៈដែលអ្នកគ្រប់គ្រងទូទៅ ប្រចាំក្នុងផលិតកម្ម ដ៏ល្បីនេះ បានទទួលមរណាភាព នៅមុននេះបន្តិច នៅឯមន្ទីរពេទ្យមួយប្រទេសបារាំង ដោយសារមានជំងឺ បែកទឹកប្រមាត់ ក្រោយពីបញ្ជូនពីប្រទេសថៃ ទៅព្យាបាលនៅប្រទេសបារាំង ។ ការបង្ហាញឲ្យដឹងពីដំណឹង ដ៏អកុសលនេះ គឺយោងតាមបណ្ដាញសង្គម Facebook Page របស់ផលិតកម្ម ថោន ដែលបានសរសេរបង្ហោះ នៅប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។

ក្នុង Facebook Page ផ្លូវការដដែលនេះ បានសរសេរថា «ថ្ងៃនេះ ជាថ្ងៃដ៏ក្រៀមក្រំ របស់បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន ថោន ដោយលោក អ៊ា វឌ្ឍនា ជាអ្នកគ្រប់គ្រង ទូទៅរបស់ផលិតកម្ម ថោន បានទទួលមរណភាពដោយជំងឺ នៅប្រទេសបារំាង ក្រោយពេលបញ្ចូនទៅព្យាបាលបានប៉ុន្មានថ្ងៃ។ សូមវិញ្ញាណក្ខន្ធបង បានទៅដល់ឋានសុគតិភព..!»។

ដោយឡែកយោងតាមបណ្ដាញសង្គម Facebook មានឈ្មោះថា «Ros Kong» ដែលត្រូវបានគេស្គាល់ថា មិត្តភក្ដិរួមអាជីព ជាមួយលោក អ៊ា វឌ្ឍនា ដែរនោះ ក៏បានសរសេរបង្ហោះ ក្នុងបណ្ដាញសង្គមរបស់ខ្លួនដែរថា «ពិតជាសោកស្ដាយខ្លាំងណាស់ សូមវិញ្ញាណក្ខន្ធបង បានទៅដល់ឋានសុគតិភព» ដោយមានភ្ជាប់នូវរូបភាពរបស់លោក អ៊ា វឌ្ឍនា នៅឯមន្ទីរពេទ្យប្រទេសបារាំងផងដែរ។

គេហទំព័រ Khmertalking សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិករបស់ផលិតកម្ម ថោន ទាំងអស់ ព្រមទាំងក្រុមគ្រួសារ និងសូមឲ្យដួងវិញ្ញាណក្ខន្ធ លោក អ៊ា វឌ្ឍនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង