បរទេស៖ នារីវ័យក្មេងម្នាក់បានភ្លាត់ស្នៀតដោយចៃដន្យ ខណៈពេលដែលនាង ទាញកាមេរ៉ាទូរសព្ទមកថតសុដន់ខ្លួន ឯងប្រុងនឹងផ្ញើទៅឲ្យមិត្តប្រុសមើល ប៉ុន្តែបែរជាច្រឡំផ្ញើរូបភាពដ៏ស្រើបស្រាលនេះទៅឲ្យថៅកែរបស់នាងទៅវិញ ។

ជាមួយ នឹងរូបភាពដែលនារីរូបនេះជ្រុលដៃផ្ញើរូបភាពទៅថៅកែ គឺនាងបានភ្ជាប់ជាមួយនឹងសារជាអក្សរមួយឃ្លា ដែលមានន័យថា តើបងនឹងនឹកអ្វីនៅចុងសប្តាហ៍នេះ? ស្រាប់តែនាងបានទទួលមកវិញនូវសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីបុរសជាថៅកែនោះ តាមរយៈសារមួយដែលសរសេរអក្សរដោយដៃថា សួស្តី! អ្នកប្រហែលជាមិនបានផ្ញើរូបភាព នេះមកខ្ញុំទេ តែសុំប្រយ័ត្ន! ខ្ញុំគឺជាថៅកែរបស់អ្នក ។

នេះចាត់ទុកថា សំណាងហើយដែលបុរសជាថៅកែជាមនុស្សចេះយល់ពីស្ថានការណ៍គ្រប់គ្រាន់រវាងខ្លួន និងកូនចៅ បើ ជាចៅហ្វាយខិលខូចវិញប្រហែលជាអាចនឹងយករូបភាពដ៏ស្រើបស្រាលមួយនេះទៅបង្ហោះលើ Facebook បាត់ទៅហើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល