(ភ្នំពេញ)៖ តារាសម្តែងចាស់វស្សានូវតែរក្សា បានប្រជាប្រិយភាពអ្នកនាងចន ច័ន្ទលក្ខិណា កាលពីប៉ុន្មានម៉ោងមុននេះបានបញ្ចេញប្រតិកម្មខឹងខ្លាំងៗ ជាមួយបុរសម្នាក់ដែល ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះថា Saroeurn Peou ខណៈដែលបុរសរូបនេះបានប្រើសម្តីប្រមាថនិងហៅនាងថាជា សត្វអណ្តើកក្នុងស្នូក ទាក់ទងរឿងតារាស្រីកញ្ញា ពេជ្រ អាវីហ្សា ត្រូវអតីតសង្សាវាយឲ្យរបួស។

ជាប្រតិកម្មឆ្លើយតបតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយថា សូមផ្តាំទៅបង Saroeurn Peou ផងបងបានអានព័ត៌មានខ្លះៗទេ? ម៉េចបានបងផ្តាំផ្ញើរតាមគេមកខ្ញុំទាំងភាពពិការអញ្ចឹង? បងចេះលេង FacebookដែរចេះComment ផ្តាំផ្ញើរតាមគេមកខ្ញុំដែរ ម៉េចបានបងមិនដឹងថាខ្ញុំកំពុងធ្ វើការងាររឿងនេះ? ឬក៏ដឹងធ្វើមិនដឹង?ហើយពាក់ព័ន្តអីនិងរឿងបក្ស ? បើកខួរ បើកចិត្តបន្តិចទៅ បងចាស់ហើយ តែទោះយ៉ាងណាក៏ខ្ញុំនៅគោរពបងក្នុងនាម បងជាជនរួមជាតិចាស់ទុំជាងខ្ញុំ ហើយបងថាខ្ញុំផ្កាប់ឆ្នាំងតើបងផ្កាប់អ្វីដែរ?។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់ទៀតថា ខ្ញុំផុសរឿងនេះតាំងពីថ្ងៃទី១៤មកម្លេះហេតុអីក៏ថាខ្ញុំជាអណ្តើកក្នុងស្នូក ?អត់យល់ បើម្នាក់មិនជ្រាបព័ត៌មានហើយ នៅមានម្នាក់ទៀតមកបន្ទរទាំងបំពានគិតទៅពូៗនេះពូកែធ្វើភ្លើមែនចង់ប្រាប់ទៅពូ តែ ស្ករ បីចេង Darin Ivផងស្រីកញ្ជ្រោងអត់ចេះកាងមនុស្សទេមានតែពួកបាតផ្សារដូចពូបានទេចេះកាងបើពូខ្លាំងពូចេញកាងទៅ យីពូៗនេះចរិកដូចពូជវាយស្រី។

ប្រតិកម្មរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ខាងលើនេះបានធ្វើឡើងភ្លាមៗបន្ទាប់ម្ចាស់ Account Facebook ឈ្មោះថា Saroeurn Peou បានរិះគន់ខ្លួនថា «សូមផ្តាំទៅនាង ចន ច័ន្ទលក្ខិណា ផងព្រោះនាង ពេជ្រ អាវីហ្សា ក៏ជាស្រ្តីនិងអ្នកសិល្បៈដូចនាង លក្ខិណា ដែរសូមជួយឈឺឆ្អាលនាងផងឬមួយក៏រឿងហ្នឹង វាមិនចំណេញដល់មុខមាត់នាង ឬក៏វាមិនចំណេញដល់នយោបាយផ្កាំឆ្នាំង របស់បក្សដែលនាងគាំទ្រ។ដោយឡែកក្នុងនោះដែរក៏មានម្ចាស់ Account Facebook ម្នាក់ទៀតឈ្មោះថា Darin Iv ក៏បានបញ្ចេញមតិរិះគន់ដែរថា ប្រហែលជាមិនចំណេញ ដល់ក្រុមរបស់ពួកគេ ហើយបានជាមិនឃើញស្រីកញ្ជ្រោង ចេញមុខមកកាង កុំលាក់មុខអីចេញមុខអ្នកសិល្បៈដូចគ្នាទេ យើងត្រូវជួយឈឺឆ្អាលកុំធ្វើដូចអណ្តើកក្នុងស្នូក»។

សូមបញ្ជាក់ថាបន្ទាប់ពីបែកធ្លាយដំណឹងនៃការប្រើហឹង្សាបង្ករបួសស្នាមលើតារាស្រីកញ្ញា ពេជ្រ អាវីហ្សាពីសំណាក់អតីតសង្សាលោក គៀន ហេង ភ្លាមៗនេះដែរសមាគមមិត្តសិល្បៈ ជួយសង្គមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសចេញមុខផ្តល់មេធាវី និងស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ជួយដល់នាងផងដែរបើទោះបីជាស្វាមីខ្លួនមិនប្តឹងឬយល់ព្រមសម្រួលគ្នាក្រៅប្រព័ន្ធតុលាការយ៉ាងណានោះ។ប៉ុន្តែជាលទ្ធផលជនបង្កដែលជាអតីតសង្សាកញ្ញា ពេជ្រ អាវីហ្សា ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនផងដែរ បន្ទាប់ពីបញ្ចប់ការសួរនាំ នៅតុលាការខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃម្សិលមិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង