(ភ្នំពេញ)៖ ស្របពេលដែលការពិត ត្រូវបានទម្លាយឲ្យមហាជន បានដឹងជាសាធារណៈ ជុំវិញស្វាមី គឺលោក សុវណ្ណ មករា លួចមានទំនាក់ទំនងស្រីក្មេង ដែលជាតារារួមអាជីពមកនោះ ថ្មីៗនេះ អតីតពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយជាថ្មីនូវជីវិតតស៊ូ របស់ខ្លួន ដើម្បីរស់នៅចិញ្ចឹមកូនទាំងពីរ ដោយនាងបាបបញ្ជាក់ថា «អ្វីដែលបម្រុងនឹងកើតឡើង មិនយូរមិនឆាប់ វាគង់តែកើត ដូច្នេះមានតែការអត់ធ្មត់ រស់ដើម្បីកូនៗទាំងពីរ»។

បង្ហោះភ្ជាប់ជាមួយរូបភាព ចំនួន២សន្លឹក ដែលថតរួមគ្នាជាមួយកូនៗ អ្នកនាង ឈិន ច័ន្ទសុធារី បានសរសេរបែកកំសត់ថា «ម្តេចចក៏កូនស្រីសម្លឹងមកមុខម្តាយ បែបនេះកូន? ហើយកែវភ្នែកយើងទាំងពីរ ហាក់ស្រដៀងគ្នាអារម្មណ៍ចិត្ត និងបេះដូងត្របាញ់ចូលគ្នា ទាំងកូនប្រុសស្រី ទើបតែអាយុបាន៩ខែ ថ្ងៃនេះសោះ ? កូនមាសកូនពេជ្រ ទាំងទ្វេរបស់ម្តាយ !»។

អតីតតារាស្រី ដែលកំពុងមានវិបត្តិផ្លូវចិត្ត រឿងស្វាមីមានស្រីអ្នកនាង ឈិន ច័ន្ទសុធារី បានបន្ថែមថា «បេះដូងកូន និងបេះដូងម្តាយ មិនខុសគ្នាឡើយណាកូន..។ ត្រូវចាំថា អ្វីដែលបម្រុងនឹងកើតឡើង មិនយូរមិនឆាប់ វាគង់តែកើត ដូច្នេះមិនចាំបាច់ប្រឹងឃាត់ តែគួរតែធ្វើចិត្តខ្លួនឯង ដើម្បីទទួលយកការយកការពិត ទាំងអស់គ្នា ណាកូនសំឡាញ់ទាំងទ្វេរ ម៉ាក់ស្រឡាញ់កូនណា ម៉ាក់សន្យាថា និងមើលថែកូនឲ្យបានល្អ ទោះបីម្តាយរែកពន់ធ្ងន់យ៉ាងណាក្តី ព្រោះកូនម្តាយទាំងពីរ គឺជាជីវិតរបស់ម្តាយ!»។

ជាមួយគ្នានឹងការបង្ហោះសារខាងលើនេះ ពីសំណាក់តារាស្រីអ្នកនាង ឈិន ច័ន្ទសុធារី នេះដែរ ភ្លាមៗគេសង្កេតឃើញមាន មហាជនជាច្រើនបានផ្ញើសារលើកទឹកចិត្ត ឲ្យមានខំប្រឹងតស៊ូដើម្បីចិញ្ចឹមកូនស្ទើរគ្រប់ៗគ្នា ខណៈមានខ្លះបានសរសេរថា «ពិតហើយត្រូវតែតស៊ូ និងរឹងប៉ឹងឡើង។ ពិតជាល្អណាស់អូន ត្រូវតែរឹងប៉ឹងឡើង ព្រោះប្អូននៅមានកូនទាំងពីរ របស់ប្អូនទៀត!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង