ដោយត្រូវមិត្តស្រី ដៀលថាប្រុកកំប៉ិកកំប៉ុក មើលឃើញតែរឿងតូចតាចកម្ទេចកំទី មិនចេះ
គិតដល់រឿងធំដុំ ដូចប្រុសគេឯទៀត យុវជននោះតំឡើងសរសៃ-ក យ៉ាងក្តៅក្រហាយ៖
យុវជន៖ និយាយឧទាហរណ៍មកមើល ខ្ញុំមើលឃើញតែរឿងកម្ទេចកំទីយ៉ាងម៉េច?
នាងក្រមុំសើចញឹមៗហើយតប៖ ចាំខ្ញុំនិយាយរឿងមួយអោយស្តាប់សិន
ម្សិលមិញមានបុរសម្នាក់ពុំដឹងមួម៉ៅ រឿងអីទេ ស្រាប់តែប្រើដំបងសំពងខូចអស់ម៉ូតូ២គ្រឿង

យុវជន៖ បន្ទាប់មកយ៉ាងម៉េចទៀត?
នាងក្រមុំ៖ បន្ទាប់មក បុរសនោះអុកឡុកហាងកាហ្វេមួយ, រួចទៅបំផ្លាញហាងលក់របស់ធ្វើ
ពីកែវទៀត បណ្តាលអោយទំនិញក្នុងហាងបែកបាក់ ខ្ទេចខ្ទីអស់ ចុងក្រោយគេកាត់កន្ទុយមូស
មួយក្បាល ។
យុវជន៖ អ្ហាស! ម៉េចក៏កាត់កន្ទុយមូសអញ្ចឹង?
នាងក្រមុំ៖ ន! ឃើញទេ? ម៉ូតូ២គ្រឿង ហាងកាហ្វេមួយ ហាងទំនិញលក់គ្រឿងកែវមួយ ត្រូវ
បំផ្លាញខ្ទេចអស់ តែបងមិនចាប់អារម្មណ៍ បែជាចាប់អារម្មណ៍មូសមួយក្បាលទៅវិញ ។ តើនេះ
មិនមែនជាការមើលឃើញ តែរឿងកម្ទេចកំទីទេ?៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke