CamNews

ស្ដ្រីម្នាក់លោត​ ពីលើផ្ទះជាន់ទី២ រងរបួស ធ្ងន់ ក្រោយបុរសជនជាតិ បារាំងនាំទៅដេក

ភ្នំពេញ ៖ ការភ្ញាក់ផ្អើលមួយបានកើត ឡើង កាលពីព្រឹកព្រលឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅផ្ទះលេខ១០៨G ផ្លូវទន្លេ មេគង្គ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ ក្រោយពីប្រជាពល រដ្ឋនិងអាជ្ញាធរបាន ឃើញស្ដ្រីម្នាក់លោតពីលើផ្ទះជាន់ទី២មក ក្រោម បណ្ដាលឱ្យរងរបួសធ្ងន់ ។

ករណីនេះ ត្រូវបានប្រជាពលរដ្ឋនៅកន្លែង កើតហេតុនោះនិយាយថា នារីរងគ្រោះត្រូវ បានបុរសជនជាតិ បារាំងម្នាក់នាំទៅដេកជា មួយតាំងពីយប់មកម្ល៉េះ ប៉ុន្ដែមិនដឹងជាមាន មូលហេតុអ្វី ស្រាប់តែនៅវេលា ម៉ោង៥និង ៤៥នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា គេបានឃើញ នារីរូបនេះលោតពីលើផ្ទះមកតែម្ដង ទំនង ចង់គេច ឬឈ្លោះប្រកែកជាមួយបុរសជន បរទេសរូបនោះ ។

ប្រជាពលរដ្ឋ ក្រោយពីបានឃើញហេតុ ការណ៍ខាងលើនេះ ក៏បានទាក់ទងទៅអាជ្ញា ធរមូលដ្ឋាននិង សមត្ថកិច្ច ដើម្បីជួយដឹកនារី រងគ្រោះ យកទៅព្យាបាលនៅមន្ទីរពេទ្យចតុ សិត ហើយបើកការស្រាវជ្រាវ និងរកមូល ហេតុពិតប្រាកដ ក្នុងករណីខាងលើនេះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ ទៀតថា នារីរងគ្រោះ ដែលលោតពីលើផ្ទះ ជាន់ទី២ បណ្ដាលឱ្យ រងរបួសធ្ងន់ខាងលើនេះ ឈ្មោះស្រី លក្ខ័ អាយុ១៨ឆ្នាំ មុខរបរនិងរស់ នៅមិនពិតប្រាកដ ហើយត្រូវ បានប្រជាពល រដ្ឋអះអាងថា ជានារីរកស៊ីផ្លូវភេទ ហើយ មានស្រុកកំណើតភូមិក្ដីចាស់ សង្កាត់បាក់ ខែង ខណ្ឌឫស្សីកែវ ដោយឡែកបុរសជន ជាតិបារាំងនោះវិញ មិនត្រូវបានគេស្គាល់អត្ដ សញ្ញាណនោះឡើយ ហើយក៏មិនដឹងថា មក ស្នាក់នៅផ្ទះខាងលើនេះតាំងពីពេលណាមក ដែរ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចនិងអាជ្ញាធរ មូលដ្ឋាន ដែលចុះទៅសួរនាំហេតុការណ៍ខាង លើនេះ បាន និយាយថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិបារាំង ដែលមាន ប្រពន្ធជាជនជាតិខ្មែរ បានឆ្លៀតទៅរកនារី បម្រើផ្លូវភេទ ហើយពេលធ្វើដំណើរទៅដល់ រង្វង់មូលស្ពានជ្រោយចង្វារ ក៏បានជួប ជាមួយ ស្រីលក្ខ័ រួចក៏បានបបួលនាងទៅដេកនៅផ្ទះ កើតហេតុ អស់មួយយប់ ។ ស្រាប់តែព្រឹក ទាបភ្លឺ នារីរងគ្រោះបានរត់ចេញពីបន្ទប់ ដោយចាក់សោទ្វារបន្ទប់ជាប់ ទុកឱ្យបុរស ជនជាតិបារាំងនោះ នៅក្នុង បន្ទប់ហើយរូប នាងក៏លោតពីលើផ្ទះជាន់ទី២មកក្រោម បណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង ។

ក្រោយកើតហេតុ និងឃើញសភាពនារី រងគ្រោះមានឈាមហូរ ព្រោះតែបែកក្បាល ទើបប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ចនិង អាជ្ញាធរមូលដ្ឋាន មកជួយដឹកនារីរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

យ៉ាងណាក៏ដោយ មានប្រភពព័ត៌មាន មួយទៀត បានបញ្ជាក់ថា នារីរងគ្រោះមិន បានលោតពីលើផ្ទះនោះ ឡើយ ពោលជាការ ធ្លាក់ពីលើផ្ទះ ដូច្នេះចំណុចនេះនៅមានការ សង្ស័យនៅឡើយ ដោយត្រូវធ្វើការស្រាវ ជ្រាវជាមុនសិន របស់សមត្ថកិច្ចក្រោយពីបាន សាកសួរនារីរងគ្រោះរូបនោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល