ភ្នំពេញ៖ ផលិតកម្មថោន គឺជាផលិតកម្មចម្រៀងមួយ ដែលមានឈ្មោះបោះសំឡេង នៅក្នុងស្រទាប់យុវវ័យមិនតិចទេ ហើយស្របពេលដែល ទទួលបានការគាំទ្រក្នុងវិស័យចម្រៀងនោះ ផលិតកម្មមួយនេះ ក៏កំពុងតែវិវត្តន៍ខ្លួនឆ្ពោះទៅថត រឿងជាលើកដំបូងដែលរឿងនេះ គឺជាប្រភេទរឿងកំប្លែងសប្បាយៗ បើតាមគម្រោងរឿងនេះនឹងចេញថតនៅដើម ខែ តុលាខាងមុខនេះ ។

បើតាមប្រភពពីអ្នកសិល្បៈច្បាស់ការដែលនៅជិតដិតផលិតកម្មថោន បានបង្ហើបប្រាប់គេហទំព័រកម្សាន្ត Looking TODAY ឲ្យដឹងថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ ខាងផលិតកម្មបានត្រៀមខ្លួនចាប់ផ្តើមចេញថតរឿង ថ្មីជាលើកដំបូងបែបកំប្លែងៗ ដែលមានចំណងជើងថា “អ្នកបម្រើ០០៧” ដែលមានការចូលរួមសម្តែងពីតារាសម្តែង និង តារាច្រៀងប្រុសស្រីល្បីឈ្មោះ ក្នុងផលិតកម្មនេះជាច្រើនដួងផងដែរ ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា នៅក្នុងរឿងដំបូងនេះ ខាងផលិតកម្មថោន បានជ្រើសរើសយកតារាកំប្លែងមាត់ ឆែប លោក ពែកមី សម្តែងជាតួឯកប្រុស ហើយស្រីស្អាត កញ្ញា ផាន វីរ៉ាទី ហៅ កញ្ញា ស្ពៃជ្រក់ ជាតួឯកស្រីនៅក្នុង រឿង នេះតាមរយៈរឿងនេះខាងផលិតកម្ម បានបង្ហាញការរំពឹងថា អាចទទួលបានជោគជ័យខ្លាំង ព្រោះមានការចូល រួមសម្តែងពីតារាល្បីៗឈ្មោះជាច្រើនដួង ហើយសាច់រឿងក៏កំប្លុកកំប្លែងទៀតផង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់មូលហេតុដែលខាងផលិតកម្មថោន មានការលាក់បាំងមិនបង្ហាញ ជាសាធារណៈថា ខ្លួនត្រៀមថតរឿងជាលើកដំបូងនោះ គឺដោយសារតែខាងផលិតកម្មចង់ធ្វើឲ្យទស្សនិកជនមានការ ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនៅពេលរឿងថតចប់ហើយ ប្រកាសដាក់បញ្ចាំងនៅតាមរោងកុននានា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល