(ភ្នំពេញ)៖ ស្ត្រីជាអ្នកលក់បន្លែនៅផ្សារដើមគរម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័មនៅនឹងកន្លែង បន្ទាប់ពីបុរសស្រវឹងបើករថយន្ត ទៅបុកនៅវេលាម៉ោង២៖៤៥ នាទីយប់ថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៦ ត្រង់ចំណុចមុខមន្ទីរពេទ្យអនាម័យក្រុងលើផ្លូវម៉ុន្នីរ៉េតសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ករណីគ្រោះថ្នាក់ចរាចរណ៌ខាងលើនេះ បង្កឡើងដោយ រថយន្តម៉ាក NAVARA ពណ៌ ប្រផេះ ពាក់ស្លាកលេខ 2AF-9482PP បើកបរពីខាងកើតមកលិចលើផ្លវលេខ២១៧ ដោយ ឈ្មោះ សឿន សុីម៉ា អាយុ៣១ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៨៦ ផ្លវលំ ភូមិអូបែកក្អមសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថាមុនកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក Navara ដែលបើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២១៧ លុះបើកមកដល់ចំណុចកើតហេតុ ខាងលើអ្នកបើករបរថយន្តបានបើកបុករ៉ឺម៉កម៉ូតូលក់បន្លែពីក្រោយ បណ្តាលអោយអ្នករួមដំណើរម្នាក់ហោះផ្លោងធ្លាក់ មកដីក៏ត្រូវរថយន្តកិនបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្តង។

ស្ត្រីដែលស្លាប់អាយុ៥៣ឆ្នាំមុខរបរលក់បនែ្ល ស្នាក់នៅភូមិកោះថ្មីស្រុកកោះធំ ខេត្តកណ្តាល ហើយក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី។

ចំណែកអ្នកបើកបរ នឹងរថយន្តបានប្រគល់ទៅឲ្យការិល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី