សម្រស់ស្រស់ស្អាត គឺជាវត្ថុដ៏ចំាបាច់បំផុត មិនថាចំពោះស្រ្តី ឬ បុរស នោះទេ តែងតែចង់
បាននូវសម្រស់ស្អាត គ្រប់គ្នាៗ។ តើលោកអ្នកគួរធ្វើយ៉ាងដូចម្តេច ដើម្បីឱ្យសម្រស់ស្អាត
ដូចធម្មជាតិ? ខាងក្រោមនេះ ជាវិធីងាយៗ មួយចំនួនអាចប្រែក្លាយសម្រស់របស់លោកអ្នក
ឱ្យ ស្រស់ស្អាត និង ភ្លឺរលោង មុខពេលចូលគេង៖

១/ សំអាតផ្ទៃមុខឱ្យស្អាត៖ អ្នកមិនត្រូវចូលគេង ដោយមិនបានលាងសំអាតផ្ទៃមុខរបស់
អ្នកនោះទេ។ គ្រឿងសំអាងរបស់អ្នក បានជ្រាបចូលទៅក្នុងស្បែកអ្នក ជារៀងរាល់យប់
ដែលវានឹងបណ្តាលអោយមុនលេចចេញឡើង និង វាថែមទាំង អាចធ្វើអោយរន្ធញើសរីកធំ
និងធ្វើអោយ ស្បែកអ្នកមើលទៅចាស់មុនអាយុ។ ទឹកលាងសំអាតគ្រឿងសំអាង ដែលមាន
ជាតិប្រេង ត្រូវបានគេនាំអ្នក សម្រាប់អ្នក ដែលវាថែមទាំងអាច យកចេញនូវម៉ាស្ការ៉ា ដែល
ធន់នឹងទឹក ដោយមិនចាំបាច់ ធ្វើការសង្កត់ខ្លាំងៗទៅលើស្បែកទន់ខ្ចីរបស់អ្នក។ ប្រើដុំសំឡី
ជ្រលក់ជាមួយនឹងទឹកសម្រាប់ជូតសំអាតគ្រឿងសំអាងនេះ រួចជូតវាទៅលើស្បែករបស់អ្នក
និង បន្ទាប់មកលាងសំអាតវាថ្នមៗ ជាមួយនឹងសាប៊ូលាងមុខ។

២/ ផ្លាស់ប្តូរទម្លាប់គេងចំហៀង៖ គេអាចមើលដឹងថា អ្នកគេងបែរទៅចំហៀងណាច្រើន
ដោយគ្រាន់តែ មើលឃើញស្នាមជ្រាវជ្រួញ ដែលមានច្រើនជាងលើផ្នែកផ្សេងទៀត នៃផ្ទៃ
មុខរបស់អ្នក។ មានអ្នកជំនាញខ្លះ បានណែនាំអោយអ្នកប្រើខ្នើយកើយ ដែលប្រឆាំងនឹង
ស្នាមជ្រាវជ្រួញ។ដូច្នេះ សូមផ្លាស់ប្តូរទម្លាប់គេងរបស់អ្នក ដោយព្យាយាម គេងផ្ងារ ដើម្បី
ឱ្យសម្រស់ស្បែកមុខ តឹងណែន និង ភ្លឺរលោង។

ដោយ៖ វណ្ណៈ
ប្រភព៖ health