CamNews

Manchester United គ្រោងចាយលុយរហូតដល់ទៅ ១៥៧ លានផោន លើកីឡាករ Real Madrid ទាំងពីរ

ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយពីគេហទំព័រមួយបានឲ្យដឹងថា Manchester United គ្រោងនឹង​ចាយលុយរហូតដល់ទៅ ១៥៧ លានផោន ដើម្បីទិញចូលកីឡាករពី Real Madrid នារដូវកាលក្រោយ​នេះ ។

Manchester United នៅតែបន្ដក្ដីសង្ឃឹមរបស់ខ្លួន ដោយតាមប្រមាញ់យកមុខសញ្ញាសំខាន់ ពីររូបរបស់ ​Real Madrid គឺមាន កីឡាករ Cristaino Ronaldo និង Gareth Bale ដែលអ្នកទាំងពីរនេះ ក្រុមបាន​ធ្វើការទាក់ទងអស់​រយៈកាលយូរគ្រាន់បើរដែរហើយ តែនៅមិនទាន់មានប្រសិទ្ធភាព។ Louis Van Gaal ព្រមទាំង​អតីតថ្នាក់ដឹកនាំចាស់គឺលោក sir alex ferguson តែងតែរកគ្រប់វិធីសាស្រ្ដដើម្បីអូទាញកីឡាករ Ronaldo ចូលកាន់កន្លែងចាស់របស់ខ្លួន ប៉ុន្ដែត្រូវកីឡាករបដិសេធជាញឹញាប់។ ប្រភពព័ត៌​មាន​បានបន្ដទៀតថា មុនពេលរដូវកាលថ្មីចូលមកដល់ Manchester United បានរៀចចំកញ្ចប់វិការរួច​រាល់ទៅហើយ សម្រាប់អ្នកទាំងពីរ ដែលមានរហូតទៅ ១៥៧ លានផោន ។

Gareth Bale បានផ្ទេរជើងចូលក្នុងទឹកដី Real Madrid កាលពីឆ្នាំ ២០១៣ ក្នុងតម្លាំខ្លួន ៨៥ លានផោន ។​ខណៈមកដល់ Real Madrid​​ ភ្លាមក្នុងរដូវកាលដំបូង កីឡាករបាននាំមកនូវជ័យជំនះឲ្យក្រុមរហូតដល់ទៅ ពីលើកសំខាន់ៗគឺ Copa Del Rey និង  Champions League ប៉ុន្ដែមកដល់រដូវកាលបន្ទាប់កីឡាករ ក៏ប្រែ​ប្រួលទម្រង់លេង ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំអទទួលរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីបណ្ដាសំណាក់​អ្នក​គាំ​ទ្រ​ក្លឹប។

ទន្ទឹមគ្នានោះផងដែរ បើយោងតាមការអះអាងរបស់ លោក Florentino Perez ដែលជាថ្នាក់ដឹកនាំធំរបស់​ក្រុម បានលើកឡើងថា​ បើទោះបីជាស្ថិតក្នុងសភាពអាក្រក់យ៉ាងណាក៏ដោយ​ គាត់នៅតែមិនដាច់ចិត្ដ​លក់​កីឡាករទាំងពីរឡើយ ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ thehardtackle