ភ្នំពេញ៖ នៅក្នុងពិធីជប់លៀងខួបកំណើត របស់តារាសម្តែង លោក អេឡិច ចិត្រា កាលពីរាត្រី យប់ថ្ងៃទី១៧ ខែធ្នូ កន្លងទៅនេះ បានទទួលរង ទាំងការសាទរ សប្បាយរីករាយ និងការរិះគន់ពីសំណាក់ ទស្សនិកជនទៅលើលោកយ៉ាងចាស់ ដៃទាក់ទងទៅ និងការតុបតែងនំខួបកំណើត ដោយយកស្រា មកដាក់លើនំខួបកំណើត ។

ជាទូទៅសម្រាប់ ពិធីខួបកំណើតរបស់អ្នកសិល្បៈម្តងៗ គេសង្កេតឃើញថា តារាទាំងអស់នោះរមែងតែងតែយកចិត្តទុកដាក់ រចនាម៉ូដនំខួបកំណើត ឲ្យប្លែក និងស្រស់ស្អាតដោយតារាស្រីៗ តែងតែតុបតែងនំខួបកំណើតបែប Cuteៗ ប៉ុន្តែដោយឡែកសម្រាប់ពិធីកររូបសង្ហា លោក អេឡិច ចិត្រា វិញបែរជា រំលេចរូបនំខួបកំណើត ដែលមានដាក់បញ្ចូល ជាមួយដបស្រា Johnnie Walker Platinum ដែលធ្វើឲ្យទស្សនិកជនមួយចំនួន បានសម្តែង ការមិនពេញចិត្ត ទៅលើការយកដបស្រា ទៅដាក់នៅលើនំខួបកំណើតរបស់លោកឡើយ ។

តាមរយៈការរៀបចំ ពិធីជប់លៀងខួបកំណើត របស់ លោក អេឡិច ចិត្រា កាលពី២ថ្ងៃមុននោះ មានទស្សនិកជនជាច្រើន បានពោលពាក្យរិះគន់ ដោយមិនសំចៃមាត់ ទៅលើបុរសសង្ហាសាច់សររូបនេះ ដែលបានរំលេចដបស្រា ដាក់លើនំខួបកំណើត ដោយបើកចំហដែលមើលទៅលោក ហាក់ដូចជាឲ្យតម្លៃទៅលើស្រាខ្លាំងណាស់ ។

អ្នកដែលគាំទ្រ លោក អេឡិច ចិត្រា បានធ្វើការរិះគន់ ដោយចំៗថា ក្នុងនាមលោកជាអ្នកសិល្បៈ មួយរូបគួរណាស់ តែធ្វើជាគំរូល្អសម្រាប់សង្គម ក៏ដូចជាទស្សនិកជន តែផ្ទុយទៅវិញលោកបែរជា បង្ហាញគំរូមិនល្អដល់យុវវ័យទៅវិញ ដោយលោកបែរសម្ញែងដបស្រា យ៉ាងបើកចំហរ យកមក ដាក់នៅលើនំខួប ហាក់ដូចជាចេតនាមួយ ដែលចង់ឲ្យទស្សនិកជនបានឃើញថា សម្រាប់ពិធីជប់លៀងខួប លោកគឺមាន ស្រាជាធំយ៉ាងដូច្នេះ ជាទូទៅសម្រាប់ការរៀបចំ នំខួបភាគច្រើន គេតែងតែរំលេចរូប និងតុបតែងអ្វីដែល ល្អៗសម្រាប់ជីវិតរបស់គេ តែពិធីកររូបនេះបែរជា ដាក់ដបស្រាទៅវិញ ។

បើទោះបីជាតារាប្រុសរូបនេះ បានយកដបស្រាមកដាក់ នៅលើនំខួបកំណើត កាលពីពេលថ្មីៗនេះ ក៏ដោយ ប៉ុន្តែម្ចាស់សាម៉ីខ្លួនមិនបាន បញ្ជាក់ពីអត្ថន័យ និងមូលហេតុដែល លោករចនានំបែបនោះ ប្រាប់ទៅដល់ភ្ញៀវ ឫក៏ទស្សនិកជនដែលគាំទ្រលោក ឲ្យបានយល់ឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល