ភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃ ខាងមុខទៀតនេះ ទិវានៃសេចក្តី ស្រឡាញ់ (Valentine’s Day) ថ្ងៃទី
១៤ ខែកុម្ភៈ នឹងមកដល់ហើយ ដូច្នេះក្រុមយុវវ័យ ជាច្រើន ជាពិសេស នៅក្នុងរាជធានី ភ្នំពេញ
បានតៀមរួចជា ស្រេច សម្រាប់ការ ជាវ កាដូ និងបាច់ផ្កា កន្រ្តកផ្កា ស្រល់ល្អៗ ជូនទៅដល់ ឪពុក
ម្តាយ សាច់ញាតិ មិត្តភក្តិ បងប្អូន និងមនុស្សជាទី ស្រឡាញ់របស់ខ្លួន ដោយបង្ហាញការដឹងគុណ
និងសេចក្តីស្រឡាញ់ ស្ម័គ្រស្មោះ ។

ចំពោះទិវានៃ សេចក្តីស្រឡាញ់នេះ ហាងលក់ផ្កា ជាច្រើន នៅក្នុងរាជធានី ភ្នំពេញបានត្រៀម លក់
បាច់ផ្កា ស្រស់ៗ ជាច្រើនប្រភេទ សម្រាប់ជាការ ទាក់ទាញ ដល់ក្រុមយុវវ័យ ។

ជាមួយគ្នានេះ ដូចហាង ដទៃទៀតដែរ ហាងយីហោ Floral Express ដែលមានទីតាំងស្ថិត នៅតាម
ផ្លូវ ព្រះសីហនុ ផ្ទះលេខ១៣៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ពោលនៅខាងកើតផ្សារឡាក់គី
ជាប់ភ្លើងស្តុប ផ្លូវត្រសក់ផ្អែម បានត្រៀមរួចជាស្រេច ក្នុងការលក់បាច់ផ្កានិងកន្រ្តកផ្កា ស្រស់ៗ ជា
ច្រើនមុខ សម្រាប់ការជាវ នៅថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់ ខាងមុខនេះ។

អ្នកស្រី ជឹម ច័ន្ទដារ៉ា ម្ចាស់ហាងលក់ផ្កាយីហោ Floral Express បានថ្លែងឲ្យដឹងថា សម្រាប់ស្វាគមន៍
នៃបុណ្យសេចក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលក្រុមយុវវ័យ របស់ប្រទេសកម្ពុជា នឹងចូលរួមអបអរសាទរ
នោះ ហាងរបស់អ្នកស្រី បានត្រៀម បាច់ផ្កា ស្រស់ៗ ជាច្រើនមុខ សម្រាប់ការ តាំងលក់ ។

អ្នកស្រីបានបន្តថា ផ្កានៅក្នុងហាង របស់អ្នកស្រីបាននាំចូលពីបរទេស ហើយលក់ នៅក្នុងតម្លៃសម
រម្យ សម្រាប់ក្រុមយុវវ័យ ជាវទុកជូនជាកាដូដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ បើតាមអ្នកស្រី
ជឹម ច័ន្ទដារ៉ា បើអតិថិជនណា ឫក្រុមយុវវ័យណាចង់ជាវបាច់ផ្កា ឫកន្រ្តកផ្កាដ៏ ស្រស់ផូរផង់សម្រាប់
ជូនដល់មនុស្សជាទីស្រឡាញ់ របស់ខ្លួននោះហាងរបស់អ្នកស្រីនឹងដឹកឲ្យដល់ផ្ទះ ដោយមិនចាំបាច់
ចំណាយ ពេលវេលា មកនោះទេ។

អ្នកស្រីម្ចាស់ហាង ខាងលើនេះ បានបន្តថា ហាងរបស់អ្នកស្រី មានសាខាមួយទៀត ទល់មុខវិទ្យា
ល័យ ១០មករា ផ្ទះលេខ០១២ ផ្លូវស៊ីវត្ថា សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ អ្នកស្រី
ជឹម ច័ន្ទដារ៉ា បានឲ្យដឹងថា បើអថិជនចង់ទាក់ទង ទិញផ្កា ស្រស់ៗ សម្រាប់ ថ្ងៃបុណ្យ នៃសេចក្តី
ស្រឡាញ់ នៅរាជធានីភ្នំពេញ អាចទាក់ទង លេខទូរស័ព្ទ ០១២ ៨១៤ ៤៤៦, ០១៦ ៨៣២ ០៤៧
ហើយសម្រាប់ សាខានៅ ខេត្តសៀមរាប អាចទាក់ទងលេខទូរស័ព្ទ ០១២ ៨១០ ២៣៤ និង០១២
៨៨៩ ៥៦១។

អតិថិជនអាចូលទៅកាន់គេហទំព័រ របស់ហាងនាងខ្ញុំ www.cambodiaflorist.com.kh

គួរបញ្ជាក់ថា ថ្ងៃបុណ្យនៃ សេចក្តីស្រឡាញ់ ជាបុណ្យមួយ ដែល ប្រជាពលរដ្ឋខ្មែរ ពិសេស យុវវ័យ
បានយល់ច្រឡំ ជាយូរមកហើយ ថាជាថ្ងៃ ”បុណ្យសង្សា” ប៉ុន្តែជាបុណ្យនៃ សេចក្តីស្រឡាញ់ ក្នុង
ក្រុមគ្រួសារ និងបងប្អូនរបស់ខ្លួន ។

ជាការពិត ថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃ”បុណ្យនៃក្តីស្រឡាញ់” មិនមែន”បុណ្យសង្សា”នោះទេ ហើយវាប្រើបាន
ទាំងក្នុងសង្គមគ្រួសារ ដូចជា បង ប្អូន ឪពុក ម្តាយ មាមីងជាដើម។ ដូច្នេះ យុវវ័យគប្បីកុំមានការភ័ន្ត
ច្រឡំ រហូតដល់យកថ្ងៃនេះ ជាថ្ងៃប្រគល់ប្រាណ ឬឡើងផ្ទះសំណាក់ ដូចនឹងការណែនាំ របស់ក្រសួង
កិច្ចការនារី។

ផ្ទុយទៅវិញ សូមយកថ្ងៃនេះ មកបង្កើតភាព សប្បាយរីករាយ ក្នុងក្រុមគ្រួសារវិញប្រសើរជាង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល