ភ្នំពេញ ៖ បុរសម្នាក់ ដោយសារ ស្តាយក្លែបក្លិន ស្នេហ៍ចាស់ បានមកអង្វរ ភរិយា អស់រយះពេលបីខែ បន្ទាប់ពី បានលែង លះគ្នាអស់ រយះពេល៧ខែមកនោះ ប៉ុន្តែនាងជាភរិយា មិនព្រមរួម រស់ជាមួយដូចដើមវិញ នោះទេ លុះដល់ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ បានមកសុំប្រពន្ធ ជួបជុំគ្នាម្តងទៀត តែប្រពន្ធនៅ តែមិនព្រម ទើបធ្វើ ឲ្យបុរសជាប្តី ខឹងសម្បារនិងប្រពន្ធ រួចស្ទុះទៅចាប់សម្ភារះប្រើប្រាស់ ក្នុងផ្ទះដូចជាទូរទស្សន៍ កុំព្យូទ័រ ចាន ឆ្នាំង យកមកបោកចោល ទើបស្ត្រីជាប្រពន្ធប្តឹង នគរបាលឲ្យជួយអន្តរាគមន៍ ពេលកម្លាំងនគរបាល ចុះទៅដល់បុរស ជាប្តីមិនព្រមតាមការណែនាំ របស់នគរបាលនោះ ទើបនគរបាល បានបន្ថែមកម្លាំង ចុះឃាត់ខ្លួនបុរសជាប្តី មកធ្វើការសាកសួរ ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ៩និង៤០នាទីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា បុរសជាប្តីឈ្មោះ ឆេង លីម អាយុ៣៣ឆ្នាំមានមុខរបររត់កង់បី និងប្រពន្ធមានឈ្មោះ ភឹម សុខវិសាល អាយុ២៨ឆ្នាំមានបុខរបរលក់ដូរនៅផ្ទះជួលភូមិ សង្កាត់កើតហេតុខាងលើ អ្នកទាំងពីរ មានស្រុកកំណើត នៅស្រុក បារាយណ៍ ខេត្តកំពង់ធំ ។

នគរបាលបានបន្តថា មុនពេលកើតហេតុបុរសជាប្តី បានមកអង្វរបរពន្ធជួបជុំគ្នាវិញ បន្ទាប់ពីបានលែងគ្នា អស់រយះពេល ៧ខែរួចមកនោះ តែប្រពន្ធមិនព្រម ដោយនិយាយគ្នាយ៉ាងណាក៏ដោយ ក៏ប្រពន្ធនៅតែមិនព្រម ទើបធ្វើឲ្យបុរស ជាប្តីខឹងសម្បារ និងប្រពន្ធរួចបានស្ទុះទៅទាញកុំព្យូទ័រ ទូរទស្សន៍ និងចានឆ្នាំមកបោកចោល ទើបស្រ្តីជាប្រពន្ធ ប្តឹងនគរបាលមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ ប៉ុន្តែពេលកម្លាំងនគរបាល ចុះទៅដល់បុរសជាប្តី មិនព្រមតាមការ ណែនាំ របស់នគរបាលនោះទេ ទើមលោក យឹម សារ៉ាន់ បញ្ជាកម្លាំងបន្ថែមនាំខ្លួន បុរសជាប្តីមកសាកសួរ នៅប៉ុស្តិ៍ចោមចៅ តែបន្ទាប់ពីនាំយកមកសាកសួរ និងសម្របសម្រួល រួចស្ត្រីជាប្រពន្ធគឺ នៅតែមានជំហរ ដាច់ខាតត្រូវតែលែងគ្នា ទើបនគរបាលឲ្យទៅជួបចៅសង្កាត់ ព្រោះការលែងលះគ្នាផុត ពីលទ្ធភាពនគរបាល ទើបភាគីទាំងពីរ ទៅឲ្យលោកចៅសង្កាត់ជួយដោះស្រាយជូនវិញ ។

ប្រភពបានបន្តថា ប្តីប្រពន្ធមួយគូរនេះ គឺបានលែងលះគ្នាអស់រយះ៧ខែមកហើយ ប៉ុន្តែមុនពេល កើត៣ខែ កន្លងមក ប្រុសជាប្តីបានមកលួងលោមប្រពន្ធសុំជួបជុំវិញ ប៉ុន្តែប្រពន្ធមិនព្រម លុះដល់ថ្ងៃកើត ហេតុមកអង្វរទៀត តែប្រពន្ធនៅ តែមិនព្រមដដែល ទើបបុរសជាប្តីខឹងនិងឈាន ទៅបោកសម្ភារះប្រើប្រាស ក្នុងផ្ទះចោល ប៉ន្តែទោះបីយ៉ាងណាក៏ដោយស្ត្រី ជាប្រពន្ធដាច់ខាតត្រូវតែលែងលះគ្នា ព្រោះអស់និស្ស័យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល