ភ្នំពេញ៖ តារាសម្តែងស្រី វ័យជាង២០ឆ្នាំ កញ្ញា វណ្ណ វល័ក្ខ ក្រោយពី បណ្តែតខ្លួន ចូលប្រឡូកក្នុងអាជីពសិល្បៈអស់មួយស្ទុះធំមកនេះ ត្រូវបានមហាជនអ្នកគាំទ្រ កត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងទីផ្សារសម្តែងរបស់នាង ហាក់មានភាពលេចធ្លោខ្លាំង គួរសមខណៈដែលតារាស្រី រួមជំនាន់ឯទៀត ពុំទាន់មានឱកាសឈោងចាប់ យកបាននូវ ទីផ្សារសម្តែង ច្រើនដូចរូបនាង ក្នុងពេលបច្ចុប្បន្ននោះ។

ទន្ទឹមនឹងការលេចធ្លោ ជាមួយអាជីពសិល្បៈសព្វថ្ងៃនេះ កញ្ញា វណ្ណ វល័ក្ខ ក៏ត្រូវបានគេចាត់ទុកថា នាងគឹជាតារាស្រីរបស់ខ្មែរមួយដួង ដែលមានរូបសម្រស់ស្រស់ស្អាត ទាក់ទាញការចាប់អារម្មណ៍ ពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។ ពិសេសគឺក្រុមហ្វូងកន្លង់ប្រុសៗ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រមទាំងអ្នកមានអំណាចបុណ្យសក្តិតូចធំ ប្រាថ្នាចង់ បានបុប្ផារូបនេះ ទៅថ្នមត្រកងស្រូប យកក្លិនធ្វើជាគូគាប់នាថ្ងៃអនាគត។

ជាការកត់សម្គាល់ ត្បិតតែតារាសម្តែង និយមការស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ កំពុងតែអបក្រសោមបាននូវភាពល្បីល្បាញ តាមរយៈការបង្ហាញ សមត្ថភាពសម្តែង ដើរម៉ូត និងរូបសម្រស់ដ៏ស្រស់ត្រកាល យ៉ាងណាក្តី ប៉ុន្តែនាងក៏មិនអាចជៀសផុត នូវព្យុះភ្លៀងព័ត៌មានអាស្រូវ ដែលតែងបោកបក់គ្របដណ្តប់ មកលើខ្សែជីវិត ខ្លួនឯងបានឡើយ ដរាបណាតារារូបនេះ នៅតែប្រឡូកក្នុងសិល្បៈ ។

ជាក់ស្តែងថ្មីៗនេះ មានការបែកធ្លាយព័ត៌មាន តាមចង្កោមអ្នកសិល្បៈមកថា តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ មុននេះបានលួចចេញទៅប្រទេសថៃ ដោយស្ងាត់ៗ ដើម្បីកែកុនរូបសម្រស់ ដោយការចាក់ថ្នាំពង្រឹកដើមទ្រូង ឲ្យមានសភាពឡើងធំ ខុសប្លែកពីលក្ខណៈធម្មជាតិ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានបិទបាំង ពីសំណាក់សាម៉ីខ្លួន ព្រោះមិនចង់ឲ្យ គេឯងដឹងថា នាងបានចេញទៅចាក់ថ្នាំ កែដើមទ្រូងនៅថៃ ខ្លាចធ្លាក់ចុះការគាំទ្រ។

ប្រភពបានបន្តថា កាលពីអំឡុងពាក់កណ្តាល ខែកុម្ភៈឆ្នាំ២០១៥កន្លងមកនេះ វណ្ណ វល័ក្ខ បានចំណាយលុយផ្ទាល់ ខ្លួនរាប់ពាន់ដុល្លារ ចេញទៅប្រទេសថៃ រយៈពេលមួយសប្តាហ៍ ដើម្បីឲ្យក្រុមគ្រូពេទ្យ មានជំនាញនៅទីនោះ ធ្វើការចាក់ថ្នាំពង្រឹកដើមទ្រូង របស់ខ្លួនឲ្យឡើងធំ និងមានសភាពមូលក្បំ ទាក់ទាញបាននូវ ការចាប់អារម្មណ៍ ពីសំណាក់មហាជន អ្នកគាំទ្រ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែងវ័យក្មេងចង្កាស្រួច កញ្ញា វណ្ណ វល័ក្ខ បាននិយាយ ដោយបដិសេធថា នាងមិនដែលចំណាយលុយចេញ ទៅកែដើមទ្រូង នៅថៃទេ មិនថាការចាក់ថ្នាំ ឬលេបថ្នាំនោះទេ គឺអត់ដែលមានទាន់តែសោះ។

កញ្ញា វណ្ណ វល័ក្ខ បាននិយាយថា «តាមពិតទៅ ខ្ញុំចង់ទៅធ្វើដើមទ្រូងមែន ហើយរឿងហ្នឹងក៏ធ្លាប់បាន និយាយដែរតែមិនទាន់សម្រេចចិត្តថា កែទៅឡើយ ព្រោះនៅគិតពីផលប៉ះពាល់ថា តើកែហើយវានឹងផ្តល់ ជាផលអាក្រក់អ្វីខ្លះ មកលើខ្លួនឯង។ ម្យ៉ាងទៀត ឥឡូវនេះខ្ញុំទើបមានគម្រោង ហើយយ៉ាងណានោះ ខ្ញុំគឺត្រូវតែធ្វើដើមទ្រូង នាថ្ងៃខាងមុខ តែមិនដឹងពេលណាច្បាស់»។

តារាសម្តែងកញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់បន្ថែមថា «ខ្ញុំដឹងថា មួយរយៈនេះ មានអារម្មណ៍ថា ខ្លួនឯងពិតជាស្រស់ស្រាយ ជាងមុន ព្រោះអី ពីមុនខ្ញុំរៀងស្គមបន្តិច ដល់ពេលស្លៀកពាក់មើលទៅ មិនសូវស្អាតទេ តែមួយរយៈខ្ញុំក៏ខំប្រឹងញ៉ាំឲ្យឡើងសាច់បន្តិច ដល់ពេលអ៊ីចឹង គឺមានសាច់មានឈាមជាងមុន ហើយពេលស្លៀកពាក់ទៅ ទើបឃើញមានដើមទ្រូងស្អាត ហាក់មានរាងឡូយជាងមុនខ្លះ...!!»៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល