ភំ្នពេញ៖ ចែមុំ មីកាហ្សា ដែលល្បីល្បាញខាងនាំស្រី ក្មេងឲ្យតាៗឆី រួមទាំងតារាខ្មែរមួយចំនួនផងនោះ ឬអាចនិយាយបានថា ជាម៉ែយ៉ែមល្បីឈ្មោះក្នុង ក្នុងទីក្រុងភ្នំពេញ ត្រូវតុលាការកំពូល តុលាការកំពូលបានសម្រេច ដម្កល់សេចក្តី សម្រេចរបស់ តុលាការជាន់ទាប និង ផ្តន្ទាទោសម៉ែយ៉ែមកាលីបរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៦ ខែ តែអនុវត្តទោស ក្នុងពន្ធនាគារត្រឹមតែ ៣ ឆ្នាំ ៦ ខែ ប៉ុណ្ណោះ ទោសនៅសេសសល់ត្រូវព្យួរ ពីបទ"សញ្ចារកម្ម" នៅថ្ងៃទី ៤ ខែ កក្កដា២០១៤ ។

លោកស្រីគឹម សត្ថាវី ចៅក្រមជំនុំជម្រះ នៃ តុលាការកំពូលបានប្រសាសន៍ថា៖« តុលាការកំពូល សម្រេច ដម្កល់សេចក្តី របស់សាលាឧទ្ទរណ៍ ចុះកាលបរិច្ឆេទ ថ្ងៃ ទី ២៥ ខែ វិច្ឆិកា ២០១៣ រក្សាទុកជាបានការដដែល និង ផ្តន្ទាទោស ជនត្រូវចោទឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ អាយុ៤១ ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៦ ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែ ៣ ឆ្នាំ ៦ ខែ ប៉ុណ្ណោះ ទោសនៅសេសសល់គឺត្រូវ ព្យួរទាំងអស់»។

យោងតាមឯកសារពីតុលាការ បានឲ្យដឹងថា៖ ជនជាប់ចោទឈ្មោះ ចាន់ ស្រីណុច ហៅ ស្រីមុំ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០១២នៅផ្ទះសំណាក់ស្រែលាភ។ ក្រៅអំពើសំណុំរឿងនេះ ទណ្ទិត ឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ ក៏ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំថែមទៀត តែអនុវត្តទោស ១២ ខែនៅក្នុងពន្ធនាគារទោសនៅសល់ត្រូវព្យួរទាំងអស់ ពីបទចាត់ចែងឲ្យប្រើប្រាស់ថ្នាំញៀន នៅក្នុងពន្ធនាគារព្រៃស មណ្ឌល ម២ ប្រព្រឹត្តិកាលពីថ្ងៃទី ៣ ខែតុលា២០១២ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល