(បន្ទាយមានជ័យ)៖ រថយន្តធុនធំ១គ្រឿង បើកដឹកអង្កាមពេញទ្រុងនាំចេញទៅលក់នៅប្រទេសថៃ ប៉ើងជ្រុះអង្កាមខ្ចាត់ខ្ចាយ បង្កឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ ត្រូវបាននគរបាលចរាចរខេត្តបន្ទាយមានជ័យ ឃាត់រថយន្តហៅម្ចាស់មកព្រមាន និងធ្វើការណែនាំអំពីការវិចខ្ចប់ ឲ្យបានត្រឹមត្រូវឡើងវិញ។

លោកវរសេនីយ៍ត្រី សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ បានឲ្យដឹងថា ការចុះឃាត់រថយន្តដឹកអង្កាមនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខស្នងការដ្ឋាននគរបាលខេត្ត ខណៈដែលរថយន្តបានធ្វើដំណើរ តាមកំណាត់ផ្លូវជាតិលេខ៥ ដឹកអង្កាមចេញពីខេត្តបាត់ដំបង ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច។

លោកវរសេនីយ៍ត្រី សួន នីប៉ូ បានបន្តថា ថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឱ្យនគរបាលចរាចរណ៍ ធ្វើការអប់រំដល់ម្ចាស់រថយន្តធ្វើអាជីវកម្មដឹកអង្កាម កុំឲ្យមានការប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវមានការវិចខ្ចប់ឲ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាកុំឱ្យធ្លាក់ហ៊ុយអង្កាមរាយប៉ាយលើថ្នល់ និងប៉ះពាល់ដល់អ្នកធ្វើដំណើរឲ្យសោះ។

ប៉ុន្តែការអប់រំររបស់សមត្ថកិច្ច កន្លងមក មានម្ចាស់រថយន្តដឹកអង្កាមមួយចំនួន អនុវត្តបានត្រឹមត្រូវ ចំណែកម្ចាស់រថយន្តមួយចំនួនទៀត មិនទាន់អនុវត្តបានល្អ នៅឡើយនោះទេ នៅតែបន្តដឹកអង្កាមប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដដែល។

វិធានការបន្តនគរបាលចរាចរណ៍ រង់ចាំគោលការណ៍សារជាថ្មី ពីគណៈកម្មការចម្រុះដែលមានខាងមន្ទីរសាធារណៈ ការចូលរួមផងនោះដែរ ដើម្បីអនុវត្តទាំងរថយន្តកែច្នៃខុសបច្ចេកទេស និងទាំងការដឹកអង្កាមវិចខ្ចប់ មិនបានត្រឹមត្រូវនោះតែម្តង។

សូមបញ្ជាក់ថា ការធ្វើអាជីវកម្មពីសំណាក់ថៅកែរថយន្តដឹកអង្កាម យកទៅលក់នៅក្នុងប្រទេសថៃ កន្លងមក រងការរិះគន់ពីប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមដងផ្លូវ ធ្លាប់បានរងគ្រោះជាបន្តបន្ទាប់។ បញ្ហានោះ ក៏ជាចំណុចប្រឈមអាចបង្កគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ បើសិនអាជ្ញាធរខេត្ត គ្មានចំណាត់ការឲ្យមានប្រសិទ្ធភាព ទេនោះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី