BARCELONA៖ ក្រុម Barcelona បានស្វាគមន៍កីឡាករបារាំង ដែលរងរបួសចំនួន ៣ នាក់ គឺ Ousmane Dembele, Antoine Griezmann និង Clement Lenglet ខណៈពួកគេបានបន្តការហ្វឹកហាត់ មុនការប្រកួតក្របខណ្ឌ Champions League ទល់នឹង Napoli ។

ក្លិប មិនបានផ្តល់ការបញ្ជាក់ណាមួយថា អ្នកទាំងបីអាចនឹងចូលលេង ម្រាប់ការប្រកួតជើងទី ២ ទល់នឹងណាប៉ូលី នៅថ្ងៃទី ៨ ខែសីហានេះទេ។ បន្ទាប់ពីការសម្រាកពីរបីថ្ងៃ បន្ទាប់ពីចប់ការប្រកួត La Liga។ គេហទំព័ររបស់ពួក( Barcelona ) បាននិយាយថា៖ «ដំណឹងល្អនៅថ្ងៃនោះ គឺការឃើញ Lenglet នឹង Griezmann បានបង្ហាញខ្លួន នៅលើទីលានហ្វឹកហ្វាត់។

សូមរំលឹកថា កីឡាករ Lenglet បានរងរបួសក្រលៀន កាលពីថ្ងៃទី ១៩ ខែកក្កដា ហើយកីឡាករ Griezmann បានរងរបួសសសៃសាច់ដុំ នៅជើងខាងស្តាំរបស់គាត់ កាលពីថ្ងៃទី ១១ ខែកក្កដា។

ដំបូងឡើយ Dembele បានដាច់សរសៃពួរសាច់ដុំ កាលពីខែវិច្ឆិកា ហើយបានរងបួសម្តងទៀត នៅថ្ងៃទី ៣ ខែកុម្ភៈ បន្ទាប់ពីត្រលប់មកហ្វឹកហាត់វិញ។ ហើយនៅពេលនេះ គាត់ក៏បានហ្វឹកហាត់ ដាច់ដោយឡែក(ផ្ទាល់ខ្លួន) ដ៏សំខាន់ កាលពីថ្ងៃអង្គារផងដែរ។

បើតាមគេហទំព័រ Barcelona ដដែល បានបញ្ជាក់ថា Ousmane Dembele របួសរបស់គាត់ មានលក្ខណ: ប្រសើឡើងជាលំដាប់ ហើយពិតណាស់ គាត់បានខិតខំហ្វឹកហាត់បន្ថែមទៀងផងដែរ” ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Channel News Asia