CamNews

ភ្នំពេញក្រោន ប៉ះ​បឹងកេត​ល្ងាច​នេះ ដើម្បី​រក​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

(ភ្នំពេញ)៖ ក្រុមជើងឯកលីកកំពូលកម្ពុជា ៦សម័យកាល ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ទទួលស្វាគមន៍​ក្រុមជើងខ្លាំង​ បឹងកេតអង្គរ នាវេលាម៉ោង ៥ល្ងាច ថ្ងៃទី​០៦ ខែកុម្ភៈ​នេះ ដើម្បីស្វែងរកថវិកាសប្បុរសធម៌ តាមរយៈ​ការលក់សំបុត្រក្នុងតម្លៃ ១,០០០រៀលប៉ុណ្ណោះ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែល​កំពុងជួបការខ្វះខាត ។

តាមសេចក្ដីជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន បានឲ្យដឹងថា ការប្រកួតលក្ខណៈមិត្តភាពជាតិនេះ នឹង​ចាប់ផ្ដើមនៅម៉ោង ៥ល្ងាច ក្នុងន័យដើម្បីសប្បុរសធម៌ ក៏ដូចជាកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីផងដែរ ។ ប៉ុន្ដែក្នុង​នាម​ជា​ក្លឹប​បាល់ទាត់​អាជីព​ដ៏​មាន​សក្តានុពល​នៅកម្ពុជា​ ក្លឹប​ទាំង​ពីរ​សូម​សម្តែង​ការ​គាំទ្រ​ពេញ​ទំហឹង​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ក៏​ដូចជា​វេជ្ជបណ្ឌិត ​និង​ក្រុម​ការងារ​ទាំង​អស់​នៅ​ក្នុង​មន្ទីរ​ពេទ្យគន្ធបុប្ផា​ ដែល​បាន​មើល​ថែ​ និង​ព្យាបាល​កុមារ​​ក្នុង​ប្រទេស​កម្ពុជា ​រាប់​លាន​នាក់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ មក ។

ដើម្បីតបស្នងចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកការងារនៃមន្ទីរពេទ្យសប្បុរសធម៌នេះ ក្លឹប​លំដាប់លីកកំពូលកម្ពុជាទាំងពីរ ​បាន​សំណូមពរ​ដល់​អ្នក​គាំទ្រ ​ចូលរួម​ទស្សនា​ការ​ប្រកួត​មិត្តភាពខាងលើឲ្យ​បានច្រើនកុះករ ព្រោះតម្លៃសំបុត្រចូលរួមទស្សនាត្រឹមតែ ១,០០០រៀលប៉ុណ្ណោះ ហើយថែមទាំងបានរួម ចំណែក​ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាទៀតផងដែរ ។

គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាពលើកទី៥ របស់ក្លឹបភ្នំពេញក្រោន ក្រោមការដឹកនាំ​គ្រូបង្វឹកថ្មី លោក Oriol Mohedano ទើបទទួលបានការតែងតាំង ជំនួយគ្រួបបង្វឹកជនជាតិស្វីសលោក Sam ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗកន្លងទៅ ។ សម្រាប់លទ្ធផលទទួលបានពីការដឹកនាំរបស់គ្រូបង្វឹក ជនជាតិអេស្ប៉ាញ នៅដើមឆ្នាំ​២០១៦ នេះ គឺភ្នំពេញក្រោន ប្រកួតស្មើណាហ្គាវើល ១-១, ស្មើក្រុមស្វាយរៀងព្រះខ័នរាជ ០-០, ឈ្នះក្រុមក្រសួងការពារជាតិ ២-១ និងប្រកួតចុងក្រោយឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-០ ។

ដោយឡែក​ក្រុមបឹងកេតអង្គរវិញ ទើបប្រកួតមិត្តភាពបាន ៣លើកទាំងលើកនេះប៉ុណ្ណោះ ដោយ២លើក​មុន ប្រកួតស្មើក្រុមក្រសួងការពារជាតិ ១-១ រីឯប្រកួត ចុងក្រោយ ស្មើក្រុមស្វាយរៀងព្រះខ័នរាជ ២-២ នៅក្នុងជំនួបមិត្តភាពលើវាលស្មៅសិប្បនិម្មិតនៃកីឡដ្ឋានវេស្ទើន ៕

ក្រុមភ្នំពេញក្រោន

ក្រុមបឹងកេតអង្គរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី