ការពង្រឹងសាច់ដុំពោះ និងធ្វើឱ្យមានលក្ខណៈផ្នត់ៗ គឺចាប់ផ្ដើមមុនពេលការហាត់ប្រាណទៅទៀត។ ការលូតលាស់ នៃសាច់ដុំតម្រូវឱ្យមានរូបមន្ដមូលដ្នាន នៃការពិសាទឹក និងពិសាអាហារសម្បូរថាមពលឱ្យបានច្រើន រួមផ្សំនឹងការលើកទម្ងន់ផងដែរ។ រូបមន្តដ៏ត្រឹមត្រូវនេះ នឹងបន្ថែមថាមពលដល់ការហាត់ប្រាណ ព្យាបាលជាលិកាសាច់ដុំ និងធ្វើឱ្យសរីរាង្គកាយរបស់អ្នកមានសាច់ដុំផ្នត់ៗ និងមានរាងសង្ហា។

គម្រោងបន្ថែមអាហារូបត្ថម្ភដល់រាងកាយ

១. បន្លែ និងផ្លែឈើ៖ បន្លែ និងផ្លែឈើ គឺជាគឺជាមូលដ្ឋាន នៃរបបអាហារល្អចំពោះសុខភាព ដែលផ្ដល់ឱ្យរាងកាយនូវជាតិសរសៃ Fiber វីតាមីនច្រើនប្រភេទ សារធាតុរ៉ែ និងជាតិទឹក។ លើសពីនេះទៀត បន្លែមានផ្ទុកជាតិប្រូតេអ៊ីនត្រឹមបរិមាណតិចតួចប៉ុណ្ណោះ។

២. ផលិតផលទឹកដោះផ្ទុកជាតិខ្លាញ់ទាប៖ ផលិតផលទាំងនេះផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីនគុណភាពខ្ពស់ ជាតិកាបូអ៊ីដ្រាដ និងវីតាមីនសំខាន់ៗដូចជា វីតាមីនD ប៉ូតាស្យូម និងកាល់ស្យូម។ អ្នកឯកទេសរបបអាហារសម្រាប់កីឡា អ្នកស្រី Nancy Clark បានណែនាំអ្នកលេងកីឡា និងអ្នកហាត់ប្រាណឱ្យពិសាសូកូឡាទឹកដោះគោ(Chocolate Milk) ពីព្រោះវាជាភេសជ្ជៈធ្វើឱ្យឡើងកម្លាំងក្រោយការហាត់ប្រាណ ឬលេងកីឡា។ ប្រសិនបើអ្នកទាស់មិនអាចពិសាទឹកដោះគោបាន អ្នកអាចសាកល្បងពិសាទឹកដោះគោជូរ(Yoghurt) ដែលមានផ្ទុកសារធាតុសកម្មជំនួយដល់ការហាត់ប្រាណ។

៣. សាច់សត្វមិនផ្ទុកជាតិខ្លាញ់៖ ប្រភេទសាច់សត្វទាំងនេះ គឺជាប្រភពដ៏ប្រសើរ នៃជាតិប្រូតេអ៊ីន ជាតិដែក សម្រាប់ការបញ្ជូនអុកស៊ីហ្សែនទៅឱ្យសាច់ដុំ ព្រមទាំងអាមីណូអាស៊ីដដូចជា Leucine ដែលត្រូវបានគេដឹងថាមានប្រសិទ្ធភាពជំនួយដល់ការលូតលាស់សាច់ដុំ។

៤. សាច់មាន់ខ្មៅ៖ បើប្រៀបធៀបទៅនឹងសាច់មានធម្មតា សាច់មាន់ខ្មៅនេះផ្ដល់ឱ្យរាងកាយនូវជាតិដែកបន្ថែមក្នុងបរិមាណ ២៥% និងជាតិស័ង្កសី ៣ដងសម្រាប់ទ្រទ្រង់ប្រព័ន្ធការពាររាងកាយឱ្យមានសុខភាពល្អ។

៥. ស៊ុត៖ អ្នកឯកទេសរបបអាហារគឺលោក Rosenbloom បានមានប្រសាសន៍ថា ស៊ុតមានផ្ទុកអាមីណូអាស៊ីដសំខាន់ៗជាច្រើន។ ការពិសាវាត្រឹមតែម្ដងក្នុងមួយថ្ងៃគឺល្អប្រសើរស្របតាមគោលការណ៍ណែនាំស្ដីពីរបបអាហារឆ្នាំ ២០១០ ប៉ុន្ដែសូមកុំចោលចំណែកពណ៌សនៃស៊ុតអី។ យោងតាមប្រសាសន៍ លោក Rosenbloom ឱ្យដឹងថា ប្រូតេអ៊ីនពាក់កណ្ដាលគឺមាននៅក្នុងស៊ុតចំណែកស ព្រមទាំងសារធាតុចិញ្ចឹមដទៃទៀតដូចជា Lutein ដែលល្អប្រសើរសម្រាប់សុខភាពភ្នែក។

៦. គ្រាប់ផ្លែឈើ៖ គ្រាប់ផ្លែឈើមិនដាក់អំបិលទាំងចំណែកឆៅ និងឆ្អិន គឺជាប្រភពដ៏ប្រសើរ នៃជាតិប្រូតេអ៊ីន។ ម្យ៉ាងទៀត គ្រាប់ផ្លែឈើទាំងនេះក៏មានផ្ទុកនូវមីតាមីន សារធាតុប្រឆាំងអុកស៊ីដកម្ម ជាតិសរសៃ Fiber និងខ្លាញ់ល្អចំពោះសុខភាពផងដែរ។

៧. សណ្ដែក និងធញ្ញជាតិ៖ សណ្ដែក និងធញ្ញជាតិ គឺជាជាតិកាបូអ៊ីដ្រាដគុណភាពខ្ពស់ ដែលមានផ្ទុកនូវបរិមាណតិច នៃជាតិប្រូតេអ៊ីន សម្រាប់បង្កើនថាមពល និងជួសជុលសាច់ដុំ ព្រមជាមួយនឹងជាតិសរសៃ Fiber វីតាមីន និងសារធាតុប្រឆាំងនឹងអុស៊ីដកម្មផងដែរ៕

ប្រែសម្រួល ៖ ដេវីដ

ប្រភព ៖ men’s health