ព័ត៌មានអន្តរជាតិ ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អោយដឹងថា ប៉ូលីសប្រទេសបារាំង បានបង្ក្រាបផែន ការភារវកម្ម ប្រឆាំងកងកម្លាំង អោយ ទៅជា ផែនការ អត់ បានការ នៅក្នុងទីក្រុង Orleans ភាគ កណ្តាលប្រទេសបារាំង ។

មន្រ្តីផ្លូវការប្រទេសបារាំង លោក Bernard Cazeneuve ឲ្យដឹងនៅថ្ងៃអង្គារ ម្សិលមិញ នេះថា បុរស ២ នាក់ វ័យ ២០ ឆ្នាំ និង ២៤ ឆ្នាំនោះ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន អំឡុងថ្ងៃ ទី ១៩ធ្នូខណៈកំពុង តែមានការឃុំខ្លួនដើម្បីសាកសួរចម្លើយ។ ប្រភពពីមន្រ្តីប៉ូលីស មានជំនឿជាក់ អោយ ដឹងថា បុរស ទាំង ២ នេះគឺកំពុងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុរសម្នាក់ដើម កំណើតបារាំង បច្ចុប្បន្ន ភាពកំពុងតែមានវត្តមាននៅក្នុងប្រទេស ស៊ីរី ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជាបរិបទមួយល្អប្រសើរ ក្នុងការចាប់ឃាត់ខ្លួន ពួកគេបាន មុន មុននឹងសម្រេចផែនការភារវកម្ម ដូចកាលពីពេលកន្លងមក។ ប្រភពអោយដឹងថា ភារវកម្មវាយ ប្រហារទីក្រុងប៉ារីស ប្រទេស បារាំងដែលបានសម្លាប់មនុស្ស សរុប ១៣០ នាក់ នោះ គឺជាការវាយ ប្រហារភារវកម្មអាក្រក់បំផុត ប្រឆាំងមនុស្សជាតិ។ គូសបញ្ជាក់នៅក្នុងសន្និសិទ សារព័ត៌មាន នាទី ក្រុង Toulouse លោក Cazeneuve ឲ្យដឹងថា មន្រ្តីប៉ូលីសប្រទេសបារាំង គិតអំឡុងឆ្នាំ ២០១៥នេះ បានបង្ក្រាបបទល្មើល ក៏ដូចជាផែនការភារវកម្ម ១០ លើក អោយទៅជាភាពគ្មានបានការ ។ លោក បន្តអោយដឹងថា ការតាមដានស៊ើបអង្កេត កំពុងតែបន្តធ្វើយ៉ាងយកចិត្តទុកដាក់ ទៅលើបុគ្គលណា មួយដែលអាចផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងបុរសម្នាក់ ដើម កំណើត បារាំង បច្ចុប្បន្ននៅក្នុងប្រ ទេសស៊ីរី មានជំនឿជាក់ថា ជាក្រុមជីហាត ជាអ្នកបញ្ជាការវាយប្រហារ ភារវកម្ម ៕

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី