រាល់ពេលរួមភេទសម្ព័ន្ធម្ដងៗ បុរសខ្លះអាចបានយូរ ឯបុរសខ្លះទៀតតែមួយប៉ប្រិចភ្នែក
ប៉ុណ្ណោះ ក៏ដល់ត្រើយទៅហើយ ទុកចោលស្ត្រីជាដៃគូឲ្យនៅហេលហាល កណ្ដាល
សាគរតែម្នាក់ឯង ។ ប៉ុន្ដែតិចនិកខាងក្រោម អាចជួយឲ្យការរួមភេទសម្ព័ន្ធ ប្រព្រឹត្តទៅ
បានយូរឡើងបាន� ។
ឆាប់ចេញទឹកកាម ជាភាវៈដែលមនុស្សប្រុសពុំអាចគ្រប់គ្រងអារម្មណ៍ នៅពេលរួមភេទ
កុំឲ្យឆាប់ចេញទឹកកាម ។ ជាធម្មតារបស់បុរស ក្នុងការរួមភេទ គិតចាប់ពីវិនាទីដំបូង រហូត
ឈានដល់ចំណុចកំពូល នៃភាពស្រណុកស្រួល មានរយៈពេល 3-4 នាទី ។ បើដល់
ត្រើយមុនរយៈពេលនេះ ចាត់ទុកថា ឆាប់ចេញទឹកកាម តែទោះជាយ៉ាងណា មានវិធី
ងាយៗ ដើម្បីពន្យារពេលរួមភេទ ឲ្យយូរឡើងបាន� ។
1. សុរា : ការពិសារស្រាក្រឡុក (Cocktail) 1-2 កែវ អាចជួយកាត់បន្ថយការតបស្នង ចំ
ពោះសព៌ាង្គកាយ ឲ្យវាដំណើរការយឺតជាងមុនបាន គិតរួមទាំងការបញ្ចេញទឹកកាមផង ។
ប៉ុន្ដែពុំគួរពិសារញឹកញាប់ពេកឡើយ ព្រោះនាំឲ្យកើតអាការស៊ាំ និងនាំឲ្យមានផលអាក្រក់
ច្រើនជាងផលល្អ ចំពោះជីវិតសិច ។
2. Cock Ring ឬកងរឹតអង្គជាត ត្រូវបានប្រើសម្រាប់ពាក់នៅត្រង់បរិវេណគល់លិង្គ ដើម្បី
ជួយទប់នូវលំហូររបស់ឈាម ឲ្យមានអាការស្ពឹក រឹងបានយូរ និងនៅពេលបញ្ចេញទឹកកាម
ជួយឲ្យកើតមានអារម្មណ៍ស្រៀវស្រើបយ៉ាងខ្លាំង ។ ជាពិសេស ប្រើកងមានសភាពគ្រើម
(Screaming O Ring) កាន់តែប្រសើរ ព្រោះមិនត្រឹមជួយពន្យារ ការបញ្ចេញទឹកកាមដល់
ភាគីបុរសប៉ុណ្ណោះទេ តែវាថែមទាំងជួយបង្កើនភាពស្រណុកស្រួល ដល់ភាគីស្ត្រីជាដៃគូ
ផងដែរ ។
3. តិចនិកច្របាច់ : តិចនិកនេះ ប្រើនៅខណៈដែលបុរសមានអារម្មណ៍ជិតចេញទឹកកាម
ដោយប្រើម្រាមមេដៃ និងម្រាមចង្អុល ច្របាច់ត្រង់បរិវេណគល់អង្គជាត និងក្បែរៗខ្សែ
វណ្ឌក្បាលអង្គជាត ប្រមាណ 20 វិនាទី ស៊ឹមបន្ធូរដៃបន្ដិចម្ដងៗ ហើយចាប់ផ្ដើមរួមភេទ
បន្ដទៀត ។ ធ្វើដូច្នេះ មិនត្រឹមជួយពន្យារឲ្យបានយូរប៉ុណ្ណោះទេ ថែមទាំងជួយបង្កើន
សេចក្ដីសុខ នៅពេលឈានដល់ចំណុចកំពូលទៀតបាន ។
4. ប្រើស្រោមអនាម័យ : ស្រោមអនាម័យដែលមានសភាពក្រាស់ អាចជួយកាត់បន្ថយកា
រជំរុញអារម្មណ៍ផ្នែកផ្លូវភេទ បានមួយកម្រិត នាំឲ្យអាចពន្យារការបញ្ចេញទឹកកាមបាន ។
5. ប្រើថ្នាំ : ថ្នាំពន្យារឲ្យបានយូរ ជាផលិតផលពីធម្មជាតិ ១០០% ដោយឆ្លងកាត់ការត្រួត
ពិនិត្យ ពីគ្រូពេទ្យជំនាញរួចរាល់ហើយ ។ ថ្នាំប្រភេទនេះ ចូលទៅសម្រួលកម្រិតនៃសារធាតុ
សេរ៉ូថូនីន (Serotonin) និងដូផាមីន (Dopamine) ដែលជាបច្ច័យដ៏សំខាន់ ក្នុងការកំណត់
ពេលវេលា នៃការបញ្ចេញទឹកកាមរបស់បុរស ។
6. ប្រើក្បាច់ស្រីនៅពីលើ : ក្បាច់នេះ ជួយឲ្យភាគីបុរស មានភាពធូរស្បើយច្រើន ឯការ
គ្រប់គ្រងការបាញ់ទឹកកាមឲ្យបានយូរ វារឹតតែមានភាពងាយស្រួលទ្វេឡើង ។
7. ជួយខ្លួនឯង : ការសម្រេចកាមគុណ ដោយវិធីជួយខ្លួនឯង (Masturbation) គឺជាការ
គ្រប់គ្រងអារម្មណ៍កម្រិតកំពូល ។ នៅពេលជិតដល់ចំណុចកំពូល ត្រូវផ្អាកមួយស្របក់
សិន ទម្រាំរសាយអារម្មណ៍ទៅវិញ សឹមចាប់ផ្ដើមបន្ដទៀត ។ ហាត់ធ្វើដូចនេះដែលៗឲ្យ
បាន3-4 ដង ដោយនៅពេលហាត់អនុវត្តម្ដងៗ ត្រូវព្យាយាមទាំឲ្យដល់ចំណុចកំពូល តាម
ដែលអាចធ្វើទៅបាន ។ ការហាត់ដូចនេះ ជួយឲ្យបុរសអាចគ្រប់គ្រងទៅលើការពន្យារ
មិនឲ្យឆាប់ចេញទឹកកាមបាន និងជួយឲ្យអាចធ្វើការរួមភេទបានយូរទៀតផង ។
8. ការហាត់ខ្ជឹប : ការធ្វើលំហាត់ប្រាណសាច់ដុំ នៅត្រង់បរិវេណត្រគាក ដោយវិធីប្រឹក
ខ្ជឹបគូទញឹកញាប់ អាចជួយឲ្យគ្រប់គ្រងទៅលើការបញ្ចេញទឹកកាមបាន ។ វិធីគឺខ្ជឹបលែងៗ
ជាចង្វាក់យឺតៗប្រមាណ 30 ដង ហើយសម្រាកមួយស្របក់សឹមបន្ដទៀត ។ ក្នុងមួយថ្ងៃ
គួរហាត់ឲ្យបាន 4-5 ដង ហើយម្ដងៗឲ្យបានយូរជាង 30ដង នោះនឹងអាចជួយធ្វើការពន្យារ
ការបញ្ចេញទឹកកាមបាន ។ ក្រៅពីតិចនិកខាងលើនេះ នៅមានវិធីជួយឲ្យបុរសបញ្ចេញទឹក
កាម តាមចិត្តដែលខ្លួនឯងកំណត់បានទៀងផង គឺអ្នកទាំងពីរ គួរតែងូតទឹកក្ដៅឧណ្ហៗជា
មួយគ្នា មុននឹងចាប់ផ្ដើមធ្វើការរួមភេទ ដែលវិធីនេះធ្វើឲ្យភាគីស្ត្រីមានភាពធូរស្បើយក្នុង
អារម្មណ៍ ងាយកើតមានចំណង់សិច និងឆាប់ទៅដល់ចំណុចកំពូល ។ រីឯភាគីបុរសវិញ
នៅពេលមានអារម្មណ៍ថា ជិតដល់ចំណុចកំពូលត្រូវផ្អាកធ្វើចលនាមួយស្របក់ ដោយបែរ
មកជួយធ្វើឱរ៉ាល់សិច ឲ្យស្រីជាដៃគូរហូតទាល់តែអារម្មណ៍ស្រើបស្រាល របស់ខ្លួនឯងវិល
រកភាពធម្មតាវិញ សឹមបន្ដដំណើរការទៀត ៕
(ដកស្រង់ពីខ្មែរមេឌា)