(សុខភាពផ្លូវភេទ)៖ ខាងក្រោមនេះគឺជាមូលហេតុ និងដំណោះសំខាន់ៗដែលធ្វើឲ្យដៃគូររួមភេទរបស់អ្នក ឈប់រួមភេទជាមួយ។

០១) នាងខឹងនឹងអ្នក
ស្ត្រីភាគច្រើនមិនអាច បង្កើតនូវភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ដែលនាងកំពុងតែខឹងនោះទេ ។ ជាអកុសល្យអ្នកប្រហែលជាមិនដឹងទេថា រាល់អ្វីៗដែលអ្នកបានធ្វើអោយនាងមានទុក្ខលំបាកទាំងអស់តែងតែធ្វើ អោយនាងបៀមជាប់ក្នុងចិត្តជានិច្ច។ នេះមានន័យថា ដៃគូរួមភេទរបស់អ្នកប្រហែលជា ស្រែកគំហកដាក់អ្នក ទាំងខ្លួនឯងមិនទាំងដឹងថាបានធ្វើអ្វីខុសនោះទេ។
ដំណោះស្រាយ៖ ចូរនិយាយដើម្បីរំងាប់អារម្មណ៍នាងដែលខឹងនូវអ្វីដែលអ្នកបានធ្វើ ខុសចំពោះនាង។ ប្រសិនបើនាងនិយាយយ៉ាងលឿនថា “ទេ” ហើយព្យាយាមលើកយកប្រធានបទអ្វីផ្សេង ចូរសួរនាងម្តងទៀត និងលើកទឹកចិត្តដល់នាងបន្ថែមទៅ ព្រោះវាប្រហែលជាមធ្យោបាយដ៏ល្អមួយសម្រាប់នាងដើម្បីអាចបញ្ចេញ កំហឹងដែលកំពុងតែកប់ណែនក្នុងទ្រូង ហើយពេលនោះអ្នកក៏អាចវិលទៅរកការរួមភេទជាមួយគ្នាបានវិញហើយ។

០២) នាងអស់កម្លាំងពេក
នាងប្រហែលជាមិនចាប់ អារម្មណ៍នឹងការរួមភេទទេដោយសារតែការបំពេញមុខងារ ឬតួនាទីនៅកន្លែងធ្វើការខ្លាំងក្លាពេក។ នៅចន្លោះពេលធ្វើការ រៀនពេលយប់ ការទទួលទានអាហារពេលយប់ ញ៉ាំអាហារជាមួយមិត្តភក្តិ ជូតសម្អាតផ្ទះ និងចំអិនអាហារពេលយប់ វាប្រហែលជាមិនអាចទាញអារម្មណ៍នាងមកគិតពីការរួមភេទបានទេ។
ដំណោះស្រាយ៖ ពេលដែលនាងត្រឡប់មកផ្ទះវិញពេលយប់ ចូរជួយសម្រាលដល់ការងាររបស់នាងផងដូចជា ការចំអិនអាហារ និងលាងចានជាដើម។ ហើយប្រាប់នាងថា នាងមិនត្រូវបានអនុញ្ញាតអោយធ្វើអ្វីៗទាំងអស់ ប៉ុន្តែគ្រាន់តែអង្គុយ និងគ្រេបរស់ជាតិស្រាលដើម្បីសម្រាកលេងទៅបានហើយ។ ពេលនេះខ្ញុំធានាជូនថា នាងនឹងមានអារម្មណ៍ថាស្រលាញ់អ្នកខ្លាំង និងមានមោទនៈភាពយ៉ាងខ្លាំងចំពោះអ្វីៗដែលអ្នកធ្វើអោយនាង សប្បាយចិត្តបែបនេះ។

០៣) នាងមិនចូលចិត្តការរួមភេទ
បើនិយាយអោយ ត្រង់ទៅគឺ មានស្ត្រីមួយចំនួនមិនចូលចិត្តរួមភេទទេ។ ស្ត្រីខ្លះគ្រាន់តែរួមភេទជាមួយមនុស្សប្រុសដើម្បីតែចង់សាង ទំនាក់ទំនង ឬចង់គេងនៅមួយកន្លែងប៉ុណ្ណោះ ប៉ុន្តែដល់ពេលបានម្នាក់នោះនៅក្បែរ ឬបានអ្វីៗទាំងអស់រួចហើយ ស្ត្រីទាំងនោះប្រាកដជាមិនមានអារម្មណ៍ចង់រួមភេទជាមួយបុរសនោះម្តង ទៀតទេ។
ដំណោះស្រាយ៖ ចូរស្វែងរកអោយឃើញថា នាងមានបទពិសោធន៍នៃការរួមភេទដ៏អាក្រក់កាលពីមុន ឬក៏អត់ដែលធ្វើអោយនាងមិនចូលចិត្តរួមភេទបែបនេះ។ ប្រសិនបើដូច្នេះមែន ហើយអ្វីបានជាអ្នកមិនព្យាយាមផ្តាស់ប្តូរគំនិតរបស់នាង និងបង្ហាញពីអ្វីៗដែលអស្ចារ្យចំពោះនាងវិញទៅ? ប្រសិនបើនាងនៅតែទទូចថា នាងគ្រាន់តែមិនចង់សាករសជាតិដដែលៗដូចតាមដែលអ្នកតែងតែធ្វើចំពោះ នាងនោះ យកល្អអ្នកគួរតែផ្លាស់ប្តូររបៀបរួមភេទវិញទៅ។

០៤) នាងមានអារម្មណ៍ថាខ្លួនមិនសិចស៊ី
រឿង ធម្មតាៗបំផុតគឺថា ប្រសិនបើមិត្តស្រីអ្នកមានអារម្មណ៍ថាខ្លួនមិនសិចស៊ីទេ នាងនឹងមិនចង់រួមភេទឡើយ។ ប្រហែលជានាងធាត់ជាងមុន អស់កម្លាំង ឬមាននរណាម្នាក់ស្តីអោយនាង។ ជាទូទៅស្ត្រីម្នាក់ៗតែងតែកាត់សេចក្តីចំពោះខ្លួនឯងអោយស្ថិតនៅក្នុង ផ្លូវអាក្រក់ជានិច្ច។
ដំណោះស្រាយ៖ ចូរលើកទឹកចិត្តនាងអោយចេះស្រលាញ់ខ្លួន ឬជួយម៉ាស្សានាងអោយបានយូរ។ ពេលខ្លះការនិយាយសរសើនាងធម្មតាសោះអាចនឹងទាញអារម្មណ៍នាងចេញពី ការគិតមិនល្អចំពោះខ្លួនឯងបានដែរ។

០៥) នាងគិតថា ការរួមភេទគួរអោយធុញទ្រាន់
ប្រហែល មូលហេតុដែលធ្វើអោយនាងមិនចង់រួមភេទជាមួយអ្នកតទៅទៀតនោះដោយសារតែ ការរួមភេទនោះគឺជារឿងគួរអោយធុញទ្រាន់សម្រាប់នាង។
ដំណោះស្រាយ៖ ចូររួមភេទនៅកន្លែងផ្សេងខុសពីមុន។ ចូរបន្ថែមនូវថ្នាំសម្រើបដូចជា សូកូឡា និងផ្លែស្ត្របឺរីទៅក្នុងការរួមភេទរបស់អ្នក៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី