បាងកកប៉ុស្ដិ៍ៈ សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានចេញផ្សាយ ឲ្យដឹងនៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ ២០១៣ នេះថា ដោយមានការទាល់ច្រក នៃនយោបាយថៃ លោកស្រីនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត្រា បានធ្វើការរំលាយសភា ក្នុងគោលបំណងបញ្ចប់នូវវិបត្តិមួយ ហើយគ្រោងនឹងធ្វើការបោះឆ្នោតជាថ្មី ដែលនឹងធ្វើឡើងនាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ។

មេដឹងនាំគណបក្សប្រជាធិបតេយ្យ ដែលជាមេក្រុមបាតុករផងដែរនោះ លោកបាននិយាយថា ការ រំលាយ សភានេះ មិនទាន់គ្រប់គ្រាន់ សម្រាប់ការទាមទាររបស់ពួកគេនៅឡើយទេ។ ពួកគេ បាន និយាយថា ពួក គេនឹងមិនបញ្ចប់ជាដាច់ខាត បើសិនជារបប ថាក់ស៊ីន នៅតែមាន ។

មេបក្សប្រឆាំងបាននិយាយថា លោកនឹងប្រឆាំងទៅនឹងគម្រោងការបោះឆ្នោត ក្នុងរយៈពេល ៦០ ថ្ងៃ ឫក៏ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ក៏ប៉ុន្ដែលោក នឹងយល់ព្រមឲ្យធ្វើឡើង បន្ទាប់ពីពេល ដែល ប្រទេសជាតិ មានការកំណែទម្រង់ជាថ្មី ជារួមគឺការរុះរើ រាល់រចនាសម្ព័ន្ធមន្រ្តី ប៉ូលីសជាតិ ។ បើតាមលោក ស៊ូថេប ថងស៊ូបាន បានឲ្យដឹងថា វាប្រហែលជាចំណាយពេលពី ៨ ទៅ១៥ ខែ ដើម្បី សម្រេចអ្វីដែលយើង ចង់បាន ។

មេដឹកនាំក្រុមប្រឆាំងបានលើកឡើង នូវផ្នែកទី ៣ របស់ច្បាប់រដ្ឋធម្មនុញ្ញនោះថា ពួកគេគ្មាន សិទ្ធិក្នុង ការ បន្ថែមពេលវេលា ដឹកនាំរដ្ឋាភិបាល និងសភា ដែលគេបានអះអាងថា មិនស្របច្បាប់ទៅហើយ នោះទេ។ លោក ស៊ូថេប បានផ្តល់ពេលវេលាកំណត់ ដល់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីរយៈពេល ២៤ ម៉ោង ដើម្បីចុះចេញពីអំណាច ហើយយើងនឹងបង្កើតសភា ប្រជាជនដោយមិនមានការបោះ ឆ្នោត ។

លោកបានទាមទារឲ្យក្រុមអ្នកបាតករ ដែលមានវត្តមាននៅឯវិមានរដ្ឋាភិបាល ឲ្យបន្ដធ្វើបាតុកម្ម ចំនួន៣ ថ្ងៃបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៅតែបន្តដឹកនាំ នាយករដ្ឋមន្រ្តី និង គណៈរដ្ឋ មន្រ្តីចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើងនៅក្រោមមាត្រា ១៨១ ។

គួរបញ្ជាក់តាមលោកស្រី យីងឡាក់ បានប្រកាសកាលពីម្សិលមិញថា លោកស្រី បានរំលាយ សភា ដើម្បី ត្រួសត្រាយ ផ្លូវសម្រាប់ការបោះឆ្នោតជាថ្មី ព្រោះតែស្ថានភាពមានការតានតឹង ដូច្នេះ រដ្ឋា ភិបាលសម្រេច ផ្ដល់សិទ្ធិទៅប្រជាជន និងទុកឲ្យប្រជាពលរដ្ឋ ជាអ្នកផ្ដល់មតិក្នុងការបោះឆ្នោតជាថ្មី ។

លោក ស៊ូថេប ថងស៊ូបាន បានសង្កត់ធ្ងន់ទៅលើលោកស្រី យីងឡាក់ ថា “ក្នុងការបោះឆ្នោតជាថ្មីនោះ ប្រជាពលរដ្ឋនឹងមិនល្ងង់ ដូចអ្វីដែលអ្នកបានគិតនោះទេ” ៕