របាយការណ៍មួយដែលត្រូវបានមជ្ឈមណ្ឌលប្រតិកម្មនយោបាយ (Center for Responsive Politics) របស់អាមេរិក ប្រកាសឱ្យដឹងថា ក្នុងចំណោមសមាជិកសភាអាមេរិក៥៣៤ រូប គឺមានសមាជិក
ចំនួន ២៦៨ រូប ដែលមានទ្រព្យចាប់ពី ១លានដុល្លារឡើងទៅ ក្នុងឆ្នាំ ២០១២។ នេះគឺជាលើក
ដំបូង ដែលគេឃើញ សេដ្ឋីមានចំនួនច្រើនបំផុតក្នុងសភាអាមេរិក។

តំណាងរាស្ដ្រមកពីបក្សសាធារណរដ្ឋ Darrell Issa គឺជាសមាជិកដែលមានទ្រព្យច្រើនជាងគេ គឺឡើងដល់ ៥៩៨ លានដុល្លារ

គិតមកទល់នឹងខែឧសភា ឆ្នាំ ២០១៣ ទ្រព្យសម្បត្តិជាមធ្យមរបស់ក្រុមអ្នកបង្កើតច្បាប់ក្នុងសភា
អាមេរិក មានកម្រិតត្រឹម ១,០០៨,៧៦៧ ដុល្លារ ខណៈដែលកាលពីឆ្នាំ ២០១២ តួលេខនេះគឺ ៩៩៦,០០០ ដុល្លារ។

ជាយូរមកហើយ បណ្ដាសមាជិកសភា ពិសេសគឺសភាជាន់ខ្ពស់ គឺជាក្រុមមនុស្សដែលមានទ្រព្យ
ច្រើន ប៉ុន្ដែក្នុងនោះ សេដ្ឋី គឺមានចំនួនតិច។ ដូច្នេះ របាយការណ៍ខាងលើដែលបង្ហាញថា សមាជិក
សភាភាគច្រើនជាសេដ្ឋី គឺជាប្រការគួរកត់សម្គាល់។

របាយការណ៍នេះក៏បានឱ្យដឹងថា សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ មានទ្រព្យច្រើនជាងបក្សសាធារណរដ្ឋ។ គិតជាមធ្យម សមាជិកសភារបស់បក្សប្រជាធិបតេយ្យ មានទ្រព្យ ១,០៤ លានដុល្លារ ចំណែកទ្រព្យជាមធ្យមរបស់សមាជិកសភានៃបក្សសាធារណរដ្ឋ គឺ ១លានដុល្លារ។

សភាជានខ្ពស់ ក៏មានទ្រព្យច្រើនជាង ធៀបនឹងសភាជាន់ទាប ហើយសមាជិកសភាជាន់ខ្ពស់មកពីបក្សសាធារណរដ្ឋ មានទ្រព្យច្រើនជាងសមាជិកសភាជាន់ខ្ពស់មកពីបក្សប្រជាធិបតេយ្យ។ ជាមធ្យម សមាជិកសភាជាន់ខ្ពស់របស់បក្សប្រជាធិបតេយ្យ គឺ ១,៧លានដុល្លារ ចំណែក សមាជិកសភាជាន់
ខ្ពស់របស់បក្សសាធារណរដ្ឋ គឺ ២,៩លានដុល្លារ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

អំណោយសម្រាប់ថ្ងៃចូលឆ្នាំ ដែលបុគ្គលិក ចូលចិត្តបំផុត

មូលហេតុ ៥យ៉ាង ដែលបុគ្គលិកការិយាល័យ ងាយនឹងឈឺក្រពះ ពោះវៀន

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC/CNBC