ព័ត៌មានកីឡា៖ អតីតតារាកីឡាករបាល់ឱប ដ៏ល្បីល្បាញជនជាតិអាមេរិក ពីររូប នឹងសម្រេចបរិច្ចាគខួរក្បាលពួកគេ ឲ្យទៅក្រុម មន្ទីពិសោធន៏ដើម្បីសិក្សាស្រាវជ្រាវ ព្យាបាលជម្ងឺទាំងឡាយ ដែលជាប់ទាក់ទងនឹងការរងបួសក្បាល ។

លោក Steve Weatherford ព្រមទាំង Sidney Rice ដែលធ្លាប់មានប្រវត្ដិជាកីឡាករបាល់ឱបយ៉ាងឆ្នើមរបស់ប្រទេសអាមេរិក នឹងសុខចិត្ដធ្វើការលះបង់ខួរក្បាលខ្លួន ឲ្យទៅក្រុមគ្រូពេទ្យ ក្នុងមន្ទីពិសោធន៍ ដើម្បីសិក្សាស្វែងរកមើល ជម្ងឺទាំងឡាយដែលកើតឡើង ពាក់ព័ន្ធនឹងខួរក្បាល ក្រោយពេលពីគាត់ស្លាប់។

ដោយសារតែមានបញ្ហាគ្រោះថ្នាក់កើតឡើងច្រើនលើទម្រង់ខួរក្បាលលោក Weatherford បាននិយាយប្រាប់ដល់អ្នកការសែតថា មានបញ្ហាធំៗជាច្រើនដែលកើតចេញពីរបួសខួរក្បាលដែលអាចបង្កើតឲ្យមានជម្ងឺផ្សេងៗ។ ហើយរបួសខួរក្បាលនេះ វានឹងមិនត្រឹមតែកើតមានចំពោះក្រុមកីឡាករដូចជាពួកគាត់តែប៉ុណ្ណោះទេ បើសូម្បីមនុស្សដ៏ទៃផ្សេងទៀត ក៏អាចកើតមានផងដែរ ។ ដូច្នេះ ការសម្រេចចិត្ដ របស់យើងអាចជាគ្រឿងជួយជម្រុញឲ្យ អ្នកសិក្សាស្រាវជា្រវទាំងអស់ មានការយកចិត្ដទុកដាក់ខ្ពស់លើ បញ្ហាដែលបង្កឡើងដោយរបួសខួរក្បាល។

យោងតាមព័ត៌មានបានឲ្យដឹងទៀតថា ករណីបង្កឡើងពីរបួសខួរក្បាល បានលាតត្រដាងឲ្យឃើញអ្នករងគ្រោះដល់ទៅ ៤៥០០ នាក់នៃអតីតកីឡាករ បាល់ឱបនេះ ហើយបានចំណាយលុយអស់ដល់ទៅ ប្រហែល ១០០០ លានដុល្លារ។ ដូច្នេះសម្រាប់អ្នកទាំងពីរ ក៏សម្រេចចិត្ដនឹង ធ្វើការបរិច្ចាគខួរក្បាលរបស់ខ្លួន ដើម្បីសិក្សាស្រាវជ្រាវព្យាបាល ប្រសិនបើគាត់ស្លាប់ ។

គូសបញ្ជាក់ផងដែរថា សម្រាប់កីឡាបាល់ឱបនេះ អាចប្រឈមមុខនឹងការប៉ះទង្គិចក្បាលជាខ្លាំង ខណៈនៃការគង្គិចនោះ អាចជាហេតុបង្កឲ្យមានជម្ងឺជាច្រើនកើឡើងចំពោះខួក្បាល ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី