យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកសិក្សាអំពីចិត្ដវិទ្យា នៃសហរដ្ឋអាមេរិក កាលពីពេល
ថ្មីៗនេះថា មនុស្សប្រុស ស្រីទាំងអស់ ពេលដែលស្រឡាញ់គ្នាដំបូងគឺតែងតែចង់ថ្នាក់ថ្មម
និងនៅក្បែរគ្នា ដោយមិនចង់អោយអ្នកណាម្នាក់ ចូលមករំខានឡើយ។

ជាមួយគ្នានេះដែរ ពួកគេក៏តែងតែចង់ស្វែងយល់ចិត្ដគ្នា អោយកាន់តែស៊ីជម្រៅផងដែរ។ ជា
ពិសេស គឺមនុស្សប្រុស ដែលតែចង់ដឹង និងថាតើអ្នកដែលខ្លួនស្រឡាញ់ បានដាក់ចិត្ដស្រ
ឡាញ់ខ្លួនស្មោះឬនៅ? ទៅបីជាយ៉ាងណាក៏ដោយ នេះគឺជាបីចំណុចដែល អ្នកអាចយល់ថា
គូរស្នេហ៍របស់អ្នក ប្រហែលអាចជាមនុស្សស្រាឡាញ់អ្នកពិតប្រាកដ។

១. គិតអ្វីដែលជាផលចំណេញទាំងសងខាង

ប្រសិនបើនារីនោះ ស្រឡាញ់យើងពិតបា្រកដមែន ពេលធើ្វអ្វីក៏ដោយ គឺនាងតែងតែចង់
ទទួលបានភាពស្មើៗគា្ន ពោលគឺមិនចង់បានរបស់របរយើងដោយស្រួលៗទេ ដូចជាលុយ
ឡានឬក៏សម្លៀកបំពាក់ ស្បែកជើង ដោយត្រូវអោយជើងចំណាយរហូតនោះទេ។ នាងគឺ
ជាមនុស្សស្រី ដែលមិនចង់បាននេះ ចង់បាននោះ ចង់ញាំនេះ ចង់ញាំនោះ ហើយអោយ
យើងជាអ្នកចំណាយលុយទេ។ ផ្ទុយទៅវិញ នាងតែងតែ ជាមនុស្សអោយយើងខំរៀនសូត្រ
ធ្វើការ និងសន្សំប្រាក់កាសទៀតផង។

២. ចិត្ដសប្បុរសសធម៌ និងការអាណិត
មនុស្សស្រីដែលមានចិត្ដមេត្ដា និងការអាណិត ចំពោះយើង ឬឪពុកម្ដាយរបស់យើង គឺជា
មនុស្សស្រី ដែលកម្រនឹងមានដែរ។ លើសពីនេះ នាងជាមនស្សដែលតែងតែហ៊ានជួយ
យើងមុនគេ នៅពេលដែលយើង ជាមនុស្សត្រូវបរាជ័យពីរឿងអ្វីមួយ។ មិនតែប៉ុណ្ណោះនាង
ក៏គួរតែជាមនុស្ស ដែលចេះជួយមនុស្សទន់ខ្សោយ អន់អោន និងសណ្ដោសដល់អ្នកដ៏ទៃ
ផងដែរ។

៣. លួចថើបយើងដោយមិនដឹងខ្លួន
តាមការបង្ហាញរបស់លោក Roger Dave សាស្រ្ដាចារ្យសាកលវិទ្យាល័យ Cornell សហរដ្ឋ
អាមេរិក បានបង្ហាញថា ស្រ្ដីដែលលួចថើបយើង នៅពេលរូមដំណើរជាមួយគ្នា ឬកំពុងធ្វើអ្វី
ផ្សេង ដូចជាពិភាក្សារឿងរៀនសូត្រ នោះអាចបញ្ចាក់ថា ស្រ្ដីនោះបាននឹងកំពុងផ្ដល់ សេចក្ដី
ស្រឡាញ់របស់ខ្លួន មកលើយើងទាំងស្រុងហើយ។

ដោយ៖ នារី
ប្រភព៖ research