CamNews

រូបថត មួយសន្លឹក ស្តែងអោយឃើញ ពីករណី គ្រោះថ្នាក់ ព្រឺក្បាល បំផុត

ស្ទើរតែមិនគួរអោយជឿ ៖ រូបភាពមួយសន្លឹក នៅខាងក្រោមនេះ ត្រូវបានរកអោយឃើញថា ពិតជា មានភាពភ័យរន្ធត់ជាខ្លាំង ខណៈវាជា បេក្ខភាព សារព័ត៌មាន ដែលទទួលបានការចុចចូលទស្សនា ច្រើនបំផុត  នៅក្នុង  ទំព័រសារព័ត៌មាន   បរទេស ដេលីម៉ែល ពោលវា ជាព័ត៌មានដ៏រន្ធត់​ ស្តីពីគ្រោះ ថ្នាក់   ចរាចរណ៍ នៅ ក្នុង  ប្រទេសចិន ខណៈគូស្វាមី ភរិយាមួយគូ បានស្លាបបាត់បង់ជីវិត នៅហ្នឹង កន្លែង    ផ្តើមចេញមិន គោរពច្បាប់ ចរាចរណ៍ បំពានភ្លើងពណ៌ក្រហម រហូតដល់ថ្នាក់ មានរថយន្ត បើកមកពីផ្លូវកាត់ បុកពេញទំហឹងផ្ទាល់តែម្តង ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ករណីគ្រោះថ្នាក់ ដ៏រន្ធត់មួយនេះ បានកើត ឡើងនៅក្នុងខេត្ត Zhejiang ប្រទេសចិន ខណៈរូបភាព នៃគ្រោះថ្នាក់ ត្រូវបានផ្តិតជាប់ទាំងស្រុង តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ។ លើសពីនេះ អាជ្ញាធរ ក្នុងតំបន់ បានគូសបញ្ជាក់អោយដឹងថា ជនរងគ្រោះខាងលើ បុរសជាស្វាមី មានឈ្មោះ ថា លោក Hu Mou ខណៈស្រ្តីជាភរិយា ពុំទាន់ត្រូវ បានប្រភពបញ្ជាក់ឈ្មោះនៅឡើយទេ ។

យ៉ាងណាមិញ សេចក្តីរាយការណ៍បន្តអោយដឹងថា គ្រោះថ្នាក់មួយនេះ បានកើតឡើងតាំងពីថ្ងៃទី ៥ មីនាកន្លងទៅ ផ្តើមចេញពី ការមិនគោរពច្បាប់ចរាចរណ៍ ពោល បំពានភ្លើងក្រហម នៅតែបន្តទៅ មុខមិនព្រមឈប់ ដោយនៅក្នុងនោះ ខ្សែអាថ៍វីដេអូ អាជ្ញាធរ ក្នុងតំបន់ សុំរក្សាសិទ្ធមិនបង្ហាញជា សាធារណៈ ពីព្រោះថា វារន្ធត់ខ្លាំងពេក៕

បញ្ជាក់ ៖ ករណី មិនគោរពភ្លើងសញ្ញា ពណ៌ក្រហម នៅក្នុងប្រទេសយើង ឃើញមានសឹង តែគ្រប់ទីកន្លែង និង គ្រប់រូបភាព សង្ឃឹមថា ក្រោយពីបានអានអត្ថបទសារព័ត៌មានមួយ នេះទស្សនិកជនទាំងអស់គ្នា នឹងងាកត្រលប់ គោរពភ្លើងសញ្ញាចរាចរណ៍ អោយបានត្រឹម ត្រូវ និង ខ្ជាប់ខ្ជួន ។ គោរពច្បាប់ និង ភ្លើងសញ្ញាចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និង អ្នកដទៃ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល