អ្នកណាមួយដែលថា មិនចង់ធ្វើជា “មេ” ប៉ុន្ដែការធ្វើជាអ្នកដឹកនាំគេ គឺត្រូវមានជំនាញ និងវិជ្ជជីវៈ
គ្រប់គ្រាន់។ ខាងក្រោមនេះ គឺប្រការទាំង ៧ ស្ដីអំពីសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអាចក្លាយជាប្រធាន
ឬអ្នកដឹកនាំល្អ។

មិនខ្លាចនឹងទទួលខុសត្រូវ

មនុស្សមួយចំនួន នៅពេលមានកំហុសអ្វីមួយ គឺតែងតែរកវិធីគេចវាង ប្រកែក ឬទម្លាក់កំហុសទៅ
ឱ្យអ្នកផ្សេង។ សម្រាប់អ្នកដែលចង់ធ្វើជា “មេ” គឺគួរតែប្រព្រឹត្តផ្ទុយពីនេះ ៖ ត្រូវទទួលខុសត្រូវទាំង
ស្រុង ប្រសិនខ្លួនពិតជាអ្នកធ្វើឱ្យមានកំហុស។ ក្រោយមក ចូរយកកំហុសនោះធ្វើជាបទពិសោធ
ឬមេរៀន ដោយមិនត្រូវឱ្យកើតមានសាជាថ្មី។ ភាពជាមនុស្សមានវិជ្ជាជីវៈ មិនមែនមានន័យថា មិន
ដែលមានកំហុសនោះទេ ប៉ុន្ដែវា ជាការហ៊ានទទួលកំហុស។

ពិចារណាឱ្យបានល្អិតល្អន់

មនុស្សដែលប្រកបដោយវិជ្ជាជីវៈពិតប្រាកដ តែងមាននិន្នាការ ពិនិត្យយ៉ាងល្អិតល្អន់ ចំពោះសកម្ម
ភាពទាំងឡាយរបស់ពួកគេ ព្រមទាំងឥទ្ធិពលនៃសកម្មភាពនោះ ទៅលើអ្នកនៅជុំវិញ។ សកម្មភាព
តូចតាចមួយ ដូចជា ការផ្ញើអ៊ីមេល ទៅឱ្យបណ្ដាបុគ្គលិករួមក្រុម ដើម្បីរាយការណ៍អំពីដំណើរការ
នៃការងារកំពុងធ្វើ ជាដើម គឺវាមានឥទ្ធិពលដល់គម្រោងទាំងមូលរបស់ក្រុមការងារ។

ចូរដាក់ខ្លួនបន្ដិច

អ្នកគួរតែដាក់ខ្លួនបន្ដិច ពេលដែលអាចធ្វើទៅបាន បើទោះអ្នកគឺជាប្រធាន។ ដើម្បីឱ្យគម្រោង
របស់អ្នក ទទួលបានលទ្ធផលល្អបំផុត អ្នកចាំបាច់ត្រូវតែទទួលជំនួយ និងការមូលមតិគ្នាក្នុងក្រុម។
ពុំមានបុគ្គលិកណាម្នាក់ ចង់បូជាកម្លាំងកាយ ចិត្ត ទាំងស្រុងរបស់ខ្លួន ជាមួយនាយកដែលដឹងតែ
ពីខ្លួនឯងនោះទេ។ ប្រសិនអួតអាងហួសហេតុ ក្រុមរបស់អ្នកពិបាកនឹងសម្រេចបានគោលដៅការ
ងារ ហើយអាជីពរបស់អ្នក ក៏ពិបាកនឹងមានស្ថេរភាពយូរអង្វែង។

គ្រប់គ្រងបណ្ដាញព័ត៌មាន

អ្នកត្រូវតែចៀសវាងនូវការបញ្ចេញសម្ដីអំពីប្រការដែលអាចធ្វើឱ្យអ្នកដទៃ (ពិសេសគឺអតិថិជន ឬ
ដៃគូជំនួញ) យល់ថា ជាការមើលងាយ មើលថោក ឬការមិនគោរពគ្នាទៅវិញ ទៅមក។ ការពិតគឺ
អ្នកដឹកនាំភាគច្រើន មិនបានមើលឃើញអំពីអំណាចរបស់បណ្ដាញព័ត៌មាន។ ឧទាហរណ៍ បន្ទាប់
ពីទទួលបានសំណួរ មតិ ឬបញ្ហាពីអតិថិជន ប្រសិនអ្នកដោះស្រាយបានដោយត្រឹមត្រូវ នោះក្រុម
ហ៊ុននឹងរក្សាបាននូវកិតិ្ដយសរបស់ខ្លួន ផ្ទុយទៅវិញ ប្រសិនអ្នក ធ្វើឱ្យអតិថិជនខឹងសម្បា នោះក្រុម
ហ៊ុន ក៏នឹងបាត់បង់អតិថិជន ជាបន្ដបន្ទាប់ ដោយសារថា បញ្ហានឹងត្រូវបានពួកគេបង្ហោះតគ្នា តាម
បណ្ដាញសង្គម បណ្ដាញព័ត៌មាន។ល។

មានរបៀប សមហេតុផល

អាវធំ និងក្រវាត់ក ប្រភេទថ្លៃ មិនមែនសុទ្ធតែបញ្ជាក់អំពីវិជ្ជាជីវៈនោះទេ ដូច្នេះអ្នកអាចជ្រើសរើស
សម្លៀកបំពាក់ តាមដែលអ្នកចូលចិត្ត ប៉ុន្ដែ អ្នកក៏មិនត្រូវស្លៀកពាក់រយីករយោកនោះដែរ។ ចូរប្រើ
ប្រាស់ សម្លៀកបំពាក់ដែលសមស្រមនឹងប្រភេទការងារ និងបរិស្ថានការងារ ប្រការនេះបង្ហាញអំពី
ការគោរពរបស់អ្នក ចំពោះការងារ និងមនុស្សនៅជុំវិញ។

ប្រព្រឹត្តល្អ

នៅពេលអ្នកព្យាយាម និងគោរពអ្នកដទៃ សូម្បីតែនៅពេលអ្នកមិនពេញចិត្ត អ្នកនឹងមានក្រុមការ
ងារមួយ ដែលមានកម្លាំងខ្លាំង។ សូមចងចាំថា ជីវិតគឺជាផ្ទាំងកញ្ចក់ ព្រោះថា នៅពេលអ្នកប្រព្រឹត្ដ
បែបណាចំពោះអ្នកដទៃ ពួកគេក៏នឹងប្រព្រឹត្តបែបនោះ ចំពោះអ្នក។

គោលជំហរ និងការគ្រប់គ្រងអារម្មណ៍

ចូររក្សាគោលជំហររបស់អ្នក មិនត្រឹមចំពោះតែនៅក្នុងការសម្រេចចិត្តរបស់ក្រុមហ៊ុននោះទេ តែរួមទាំងការប្រព្រឹត្តចំពោះបុគ្គលិកផងដែរ។ នៅពេលគម្រោងជួបការលំបាក អ្នកត្រូវប្រជុំជាមួយបុគ្គលិក
ដើម្បីរកដំណោះស្រាយរួមគ្នា គឺមិនត្រូវស្ដីបន្ទោស ឬស្រែកដាក់អ្នកនេះ អ្នកនោះ ព្រោះវានឹងកាន់តែធ្វើឱ្យបុគ្គលិកត្រូវសុញគំនិតថែមទៀត។ ចូរគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

បុគ្គលិកប្រើឯកសណ្ឋានដូច អ្នកបម្រើតាមផ្ទះ និងសិស្ស ដើម្បីទទួលភ្ញៀវ ទទួលបានចំណាប់អារម្មណ៍ច្រើន

Twitter ផ្ដល់ប្រាក់ខែជិត ៧ពាន់ដុល្លារ សម្រាប់បុគ្គលិក មិនទាន់ពេញសិទ្ធិ ម្នាក់ៗ

១០០ដុល្លារ អាចបង្កើតមុខរបរ បានដោយគ្រប់គ្រាន់

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ cafebiz