ក្រុមអ្នកវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាមកពីជប៉ុន និងអាមេរិក បានប្រកាសថា ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពិធីប្រណាំងរថយន្ត នៅលើឋានព្រះចន្ទ។

ភារកិច្ចរបស់បណ្ដាក្រុមដែលនឹងចូលរួមប្រណាំងរថយន្តនេះ នោះគឺបញ្ជូនរថយន្តបញ្ជាពីចម្ងាយ
របស់ខ្លួនឡើងទៅកាន់ឋានព្រះចន្ទ ហើយក្រោយមក បណ្ដារថយន្តទាំងនោះ នឹងត្រូវរត់ប្រណាំង
គ្នាក្នុងរយៈចម្ងាយ ៥០០ម៉ែត្រ។

ការប្រណាំងនេះក៏នឹងត្រូវបានបញ្ជូនរូបភាពមកកាន់ផែនដីដោយកាមេរ៉ាទំនើបចុងក្រោយបំផុត
នាបច្ចុប្បន្ន។

អគ្គនាយកនៃក្រុមហ៊ុន Astrobotic លោក John Thornton ឱ្យដឹងថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន
៥បានចុះឈ្មោះចូលរួមប្រកួត នោះគឺក្រុមហ៊ុន Hakuto (ជប៉ុន), Team Indus (ឥណ្ឌា), Part-Time
Scientists (អាល្លឺម៉ង់), Astrobotic និង Moon Express របស់អាមេរិក។

ការប្រកួតនេះ នឹងក្លាយជាជំហានដ៏ធំមួយ ដើម្បីអភិវឌ្ឍរថយន្តថ្មី ដែលអាចធ្វើដំណើរបាននៅ
លើឋានព្រះចន្ទ។

ក្នុងសន្និសីទកាសែតមួយ នៅក្រុង Tokyo (ជប៉ុន) កាលពីពេលថ្មីៗនេះ ប្រធានក្រុមរបស់ក្រុម
Astrobotic (អាមេរិក) និង Hakuto របស់ជប៉ុន ថ្លែងថា ក្រុមទាំងពីរនេះនឹងរួមដៃគ្នា បញ្ជូនបណ្ដា
រថយន្តរបស់ពួកគេ ឡើងឋានព្រះចន្ទ និងចុះចតលើឋាននេះ ក្នុងពេលតែមួយ។ ក្រោយមក
រថយន្តទាំងពីររបស់ក្រុមខាងលើនេះ នឹងប្រជែងគ្នា ដើម្បីដណ្ដើមពានរង្វាន់លេខមួយដែលមាន
តម្លៃ ២០លានដុល្លារអាមេរិក។ ពានរង្វាន់សរុប Google Lunar X PRIZE សម្រាប់រថយន្តដែល
ឈ្នះ មានចំនួនឡើងដល់ ៣០លានដុល្លារអាមេរិក។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/NBCnews/Lunar.xprize