ព័ត៌មានអន្តរជាតិ ៖ សំណុំរូបថត អាពាហ៍ពិពាហ៍ ថតនៅឯស្រុកល្បី ខាងសម្រស់ធម្មជាតិ ស្រុក Zh- angjiajie ខេត្ត Hunan ប្រទេសចិន ពិតជាមានការពេញនិយម និងល្បីជាខ្លាំងនៅក្នុងពិភពអនឡាញ ក៏ព្រោះតែ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ថតរូបអាពាហ៍ពិពាហ៍បែបអាក្រាតកាយទៅវិញ ។

ជាការពិតណាស់ សំណុំរូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះ ផ្តិតរូបភាព អមជាមួយនឹងទេ សភាពធម្មជាតិ ដ៏ស្រស់ស្អាត មានតាំងពីភ្នំ កំពូលភ្នំ និងទឹកធ្លាក់ជាដើមនោះ រង នូវការរិះគន់ និង ថ្កោលទោស យ៉ាងចាស់ដៃ ពីសង្គមអ្នកលេង អ៊ិនធើណេត ។

បើយោងតាមកាសែតក្នុងស្រុក ប្រទេសចិន Shanghaiist អោយដឹងថា ប្រជុំ រូប ថតអាពាហ៍ពិពាហ៍ ទាំងនេះ រងនូវការរិះគន់ថាជាប្រជុំរូបថត ដ៏គួរអោយស្អប់ខ្អើម និង អសីលធម៌ ។ យ៉ាងណាក៏ដោយ ចុះនៅមានមនុស្សមួយចំនួនតូច បានពិចារណាលើរូបភាពទាំងនេះ ថាជាសិល្បៈ នៃការថតរូបមួយ បែប ។ យ៉ាងណាមិញ សារព័ត៌មាន SinaEnglish រាយការណ៍អោយ ដឹងថា ពលរដ្ឋ មួយចំនួនមាន ជំនឿជាក់អោយដឹងថា ទាំងនេះ គឺជាការផ្សព្វផ្សាយ ដ៏ថោកទាប និង ដោយប្រយោល ពីសំណាក់ តំបន់ Zhangjiajie ក្រោមរូបភាពសិល្បៈ ។

គួររំឮកថា នេះគឹជាករណីលើកទីពីរហើយ ដែលប្រជុំរូបភាពអាពាហ៍ពិពាហ៍នាំអោយមានភាពចម្រូង ចម្រាស់ ក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ ពោល កាលពីសប្តាហ៍ កន្លងទៅនេះ គូស្នេហ៍មួយគូ បាន ធ្វើអោយពិភពអ៊ិនធើណេត មានភាពស្រឡាំងកាំងជាខ្លាំងជាមួយនឹងប្រជុំរូបថតមុនពេលរៀបមង្គល ការបែបស៊ិចស៊ីខ្លាំងរបស់ពួកគេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន