ភ្នំពេញ ៖អភិបាលខណ្ឌសែនសុខ លោក លី សាវេត និងមន្ដ្រីសាលាខណ្ឌមួយចំនួន ទៀត នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៤ នេះ បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងថវិកាយកទៅ ឧបត្ថម្ភ ជូនប្រជា ពលរដ្ឋ ២គ្រួសារ ដែលសម្រាលបានកូន ភ្លោះ ៣នាក់ គឺជាចៅរបស់សម្ដេចតេជោ និងសម្ដេច កិត្ដិព្រឹទ្ធ បណ្ឌិត ។

ប្រជាពលរដ្ឋទាំង២គ្រួសារ ដែលប្រសូត បានកូនភ្លោះ ៣នាក់ខាងលើនេះ រួមមាន លោក គឹម សុខា និង អ្នកស្រី យន់ ចន្ថា រស់ នៅក្រុមទី៩ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ និងមួយគ្រួសារទៀត អ្នក ស្រី យឹម ពី រស់នៅសហគមន៍គោកឃ្លាង២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អំណោយដែលអភិ បាលខណ្ឌសែនសុខ យកទៅឧបត្ថម្ភ ជូននោះរួមមាន អង្ករ ៥០គីឡូក្រាម មី ២កេះ ស្ករស ២គីឡូ ខ្នើយ២ កន្ទេល ២ មុង ២ សាប៊ូ ២ដុំ និង ថវិកា ១០ម៉ឺនរៀល សម្រាប់មួយគ្រួសារ ។ ជាមួយគ្នានេះ លោក លី សាវេត ក៏បាន ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន មួយគ្រួសារទទួល បាន ៣០០ដុល្លារផង ដែរ ។

លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើឱ្យឪពុក -ម្ដាយទាំងពីរគ្រួសារនេះ ថែរក្សាសុខភាព និងចិញ្ចឹមបីបាច់កូន ភ្លោះទាំង៣នាក់ ដោយ ប្រុងប្រយ័ត្នបំផុត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល