ភ្នំពេញ៖ ពិធីការិនីពីរដួង ស្ថិតនៅទ្រនំផ្សេងគ្នា កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ហេង កែវនីតា ដែលបានប្រឡូក ក្នុងសង្វៀនសិល្បៈដំណាលគ្នា ថែមទាំងចេញពីការប្រកួតបវរកញ្ញា សាប៊ូលុច្សដូចគ្នាទៀត មានទស្សនិកជន ក៏ដូចជាអ្នកសិល្បៈតិចតួចបំផុត បានដឹងថា ពួកគេទាំងពីមានជម្លោះ អាក់អន់ស្រពន់ចិត្តជាមួយគ្នា អស់រយៈជាង១០ ឆ្នាំមកហើយ។ ទាំងឌួង ហ្សូរីដា ទាំង ហេង កែវនីតា សុទ្ធតែពូកែលាក់ជម្លោះនេះដូចគ្នា ពោលមិនដែលធ្វើឲ្យមហាជនដឹងថា ពួកគេមានបញ្ហាល្អក់កកនឹងគ្នា តាំងពីចូលសិល្បៈដំបូងមកម៉្លេះ ខណៈដែលមកដល់ពេលនេះ បើប្រៀបកេរ្តិ៍ឈ្មោះ របស់អ្នកទាំងពីរ គឺខុសគ្នាដូចមេឃ និងដី។

គេនៅចាំបានថា កាលពីអ្នកទាំងពីរចូលសិល្បៈ ជាលើកដំបូង ឌួង ហ្សូរីដា បានជាប់តំណែងជាកញ្ញាឯកប្រជាប្រិយ របស់ទស្សនាវដ្ដីប្រជាប្រិយ។ ចំណែកឯ កញ្ញា ហេង កែវនីតា ជាប់តំណែងកញ្ញាឯកសាប៊ូលុច្ស ដែលរហូតមកពេលនេះ គឺមានរយៈពេល១០ឆ្នាំគត់ នៃការប្រឡូកក្នុងសិល្បៈរបស់អ្នកទាំងពីរ ។ បើក្រឡេកមកមើលដំណើរជីវិតសិល្បៈរបស់ ឌួង ហ្សូរីដា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ នាងបានក្លាយជាប្រធានសមាគម អ្នកដើរម៉ូដកម្ពុជា, ជាប្រធានក្រុម Cambodia super model ,ជាម្ចាស់ហាង កាត់ដេរ ដាម៉ាណា និងជាពិធីការិនី ក្នុងស្ថានីយទូរទស្សន៍ជាច្រើន ក្នុងពេលតែមួយ និងជាអ្នករៀបចំកម្មវិធីថ្នាក់ជាតិផ្សេងៗផងដែរ ។

ចំណែកកញ្ញា ហេង កែវនីតា វិញ រយៈពេល១០ឆ្នាំ ក្នុងវិស័យសិល្បៈ នាងហាក់គ្មានអ្វី ក្រៅពីអាជីព ជាពិធីការីនី និងថតម៉ូដបន្តិចបន្តួចប៉ុណ្ណោះ បើសូម្បីតែសម្ដែងរឿងឬខារ៉ាអូខេ ក៏មិនសូវមានសភាពលេចធ្លោអ្វីដែរ ។ ជាការពិត នៅពីក្រោយខ្នង ពីភាពរីកចម្រើនរបស់អ្នកទាំងពីរ មានរឿងរ៉ាវជាច្រើន ដែលទស្សនិកជនមិនបានដឹង ព្រោះរវាងអ្នកទាំងពីរនេះ ដូចទឹក និងប្រេង ដែលគ្មានថ្ងៃចុះសម្រុងគ្នាឡើយ ។

ចំពោះមូលហេតុធំ ដែលធ្វើឲ្យអ្នកទាំងពីរ មានជម្លោះជាមួយគ្នា ជាង១ទស្សវត្សរ៍នេះ ត្រូវបានប្រភពពីអ្នកជិតស្និទ្ធ កញ្ញា ហេង កែវនីតា បានបង្ហើបឲ្យដឹងថា តាំងពីអ្នកទាំងពីរជាប់តំណែងភ្លាម ឌួង ហ្សូរីដា បានបោះពាក្យសម្ដីឲ្យ ហេង កែវនីតា ថា ពេលខ្លះ មនុស្សយើងមិនចាំបាច់ បានលេខ១ទេ ហើយអ្នកលេខ១ ក៏មិនប្រាកដថា ជោគជ័យដែរ ។ពាក្យសម្ដីនេះ ធ្វើឲ្យ ហេង កែវនីតា ឆេះដុំ និងចាប់ផ្ដើមមិនចុះសម្រុងជាមួយ ឌួង ហ្សូរីដា រហូតមិនដែលនិយាយចូលជាមួយ ឌួង ហ្សូរីដា សូម្បីតែម្ដងណាឡើយ ព្រោះនាងយល់ថា ហ្សូរីដា ពូកែផ្លែផ្កាឲ្យនាង ។

១០ឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា អ្នកទាំងពីរ កម្រថតរូបរួមគ្នាណាស់ និងព្យាយាមលាក់បាំងពីជម្លោះដូចគ្នា ថា ពួកគេគ្មានបញ្ហា នឹងគ្នា ប៉ុន្តែធាតុពិតដូចទឹកនិងប្រេង ។ អ្វីដែលពិសេស គេចាប់អារម្មណ៍ថា ឌួង ហ្សូរីដា ពិតជាជោគជ័យយ៉ាងសម្បើម ក្នុងវិស័យសិល្បៈ ចំណែក ហេង កែវនិតាពិតជាចាញ់ប្រៀប ហ្សូរីដា មែន ។ អ្នកទាំងពីរមានចំណុចដូចគ្នាក្នុងរឿងស្នេហា ព្រោះមកទល់នឹងពេលនេះ គ្មានគូគាប់ទ្រនាប់ចិត្តដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល