ក្រុមហ៊ុន Google ចេញមុខមកការពារ និងបានសន្យាថា នឹងជួយចេញសង ទៅលើការខាតបង់
មួយចំណែកឬទាំងស្រុង ដល់ Samsung នៅក្នុងករណីប្ដឹងគ្នាទៅតុលាការ រវាងក្រុមហ៊ុន Apple
និង Samsung ដែលមានតម្លៃ ២ពាន់លានដុល្លារអាមេរិក។

ដូចដែលយើងបានដឹងខ្លះមកហើយ រឿងក្ដីដែល Apple ប្ដឹង Samsung និងទាមទារសំណងខូច
ខាត ដែលកើតឡើងដោយសារការបំពានកម្មសិទ្ធិបញ្ញា ដោយទឹកប្រាក់ (ដែល Apple បាន
ប្រមាណ) គឺច្រើនជាង ២ពាន់លានដុល្លារអាមេរិក កំពុងតែមានភាពក្ដៅគគុក។ នៅក្នុងការធ្វើជា
សាក្សីរបស់ Google មេធាវី James Maccoun ឱ្យដឹងថា ក្រុមហ៊ុន Google យល់ព្រមជួយបង់ថ្លៃ
សំណងមួយភាគឬក៏ទាំងស្រុង ទៅលើការខូចខាតណាមួយរបស់ Samsung ក្នុងការប្ដឹងផ្ដល់នេះ។

Apple និង Samsung កំពុងឡើងតុលាការ នៅ San Jose, California

ភាគីខាង Samsung អះអាងថា ផលិតផលរបស់ក្រុមហ៊ុនខ្លួន មិនបានបំពានលើកម្មសិទ្ធិបញ្ញា
ណាមួយ របស់ Apple ហើយជោគជ័យរបស់ក្រុមហ៊ុន នៅអាមេរិក គឺកើតឡើងដោយសារយុទ្ធ
សាស្ដ្រទីផ្សារដ៏ខ្លាំងក្លា។ ជាងនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ យល់ថា តម្លៃ ២ពាន់លាន
ដុល្លារ គឺជាចំនួនទឹកប្រាក់ច្រើនជាង ធៀបនឹងការខាតបង់ (ប្រសិនមាន) របស់ Apple ។

បើទោះ Apple បានប្ដឹងប្រឆាំងនឹង Samsung តែមួយ ប៉ុន្ដែ តួនាទីរបស់ Google គឺមានសារ
សំខាន់។ កម្មសិទ្ធិបញ្ញាជាច្រើន ដែល Apple លើកឡើងមកប្ដឹង Samsung គឺមានទាក់ទិននឹង
មុខងារសបវ៉ែរ នៅលើប្រព័ន្ធប្រតិបត្តិ Android របស់ Google ហើយនេះអាចជាមូលហេតុដែល
Google យល់ព្រមការពារ និងជួយចេញថ្លៃសំណងជំនួស Samsung ប្រសិនក្រុមហ៊ុនកូរ៉េខាង
ត្បូង ចាញ់ក្ដី។

បច្ចុប្បន្ន ច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា គឺអនុញ្ញាតឱ្យប្ដឹងទៅលើតែផលិតផលចុងក្រោយ ដែលរំលោភ
កម្មសិទ្ធិបញ្ញា។ ដូច្នេះ Samsung កំពុងតែត្រូវបាន Apple យកចិត្តទុកដាក់ ដោយសារតែ ក្រុមហ៊ុន
នេះ គិតថា Samsung បានធ្វើឱ្យមានការខាតបង់ធ្ងន់ធ្ងរ។ ចំណែក Google វិញ មិនបានទទួល
ប្រយោជន៍ផ្ទាល់អំពី Android ប៉ុន្ដែ នៅពេលផ្ដល់កម្មសិទ្ធិបញ្ញា Android ដោយឥតគិតថ្លៃ ក្រុម
ហ៊ុនរកប្រាក់បាន តាមរយៈការផ្សាយពាណិជ្ជកម្ម និងឃ្លាំងកម្មវិធី។

ការដែល Google ត្រៀមខ្លួនជាស្រេច ក្នុងការជួយការពារ Samsung ក៏អាចកើតឡើងមកពី “កិច្ច
ព្រមព្រៀងចែកចាយកម្មវិធី” របស់ក្រុមហ៊ុនទាំងពីរ ក្នុងនោះ Samsung បានយល់ព្រមចែកចាយ
សេវាកម្មជាច្រើន របស់ Google ហើយក្នុងចំណោមនោះ ក៏មានមួយចំនួន កំពុងត្រូវបាន Apple
ប្ដឹង ដោយចោទថា បានរំលោភលើកម្មសិទ្ធិបញ្ញារបស់ខ្លួន។

គួររំលឹកថា នៅក្នុងករណីប្ដឹងផ្ដល់ដែលមានតម្លៃជិត ១ពាន់លានដុល្លារ លើកមុន Google ក៏បាន
email ទៅកាន់ Samsung ដោយថា ខ្លួនត្រៀមជាស្រេច ដើម្បីជួយបង់ថ្លៃសំណងមួយភាគដល់ក្រុម
ហ៊ុន ប៉ុន្ដែពេលនោះ Samsung មិនចង់ទទួលជំនួយពីភាគីណាទាំងអស់ នេះបើតាម ភ័ស្ដុតាងដែល
Apple រកបាន។

Google និង Samsung បានបដិសេធអធិប្បាយអំពីទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ ប៉ុន្ដែ អ្វីដែល
គេមើលឃើញច្បាស់ នោះគឺ Google និង Samsung កំពុងតែមានសកម្មភាពការពារគ្នា ទៅវិញ
ទៅមក ទៅតាមផ្លូវច្បាប់។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet