CamNews

ម្ចាស់​បទ «លក់​ស្រូវ​ជូន​រដ្ឋ គឺ​ស្នេហា​ជាតិ​» លោក យឹម ថេង ទទួល​​មរណ​ភាព​ហើយ

(ភ្នំពេញ)៖ លោក យឹម ថេង ដែលត្រូវបានមហាជនស្គាល់គ្រប់គ្នាតាមរយៈបទ លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ ក្នុងទសវត្សរ៍ឆ្នាំ៨០បន្ទាប់ពីធ្លាប់ខ្លួនឈឺធ្ងន់​និងត្រូវសម្រាប់ព្យាបាលនៅ​មន្ទីពេ​ទ្យអស់រយៈពេលជាង២ខែមកនេះឥឡូវលោកត្រូវបានទទួលមរណភាពហើយកាលពីវេលាម៉ោង១០ និង២០នាទីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៦ដោយ ជំង្ងឺមហារីកកូនកណ្តុលក្នុងជន្មាយុ៦១ឆ្នាំ។

បើតាមការឲ្យដឹងពីសាច់ញាតិនិងក្រុមគ្រួសាររបស់លោក យឹម ថេង បើគិតរហូតមក​ទល់​ថ្ងៃ​ដែល​គាត់ (លោក យឹម ថេង) ទទួលមរណភាពកាលពីថ្ងៃម្សិល​មិញនេះគឺមានរយៈពេល២ខែ​១០ថ្ងៃដែលលោក យឹម ថេង ចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ហើយត្រូវបញ្ជូញពីមក​ធ្វើការព្យាបាល​នៅរាជធានីភ្នំពេញ។ថ្វីត្បិតតែមានការព្យាយាបាល​និងមាក​កា​រយកចិត្តទុកដាក់ពីសំណាក់ក្រុ​មគ្រួសារយ៉ាងណាក៏ដោយតែជំងឺរបស់លោកយឹម ថេង នៅ​តែមិនបានវិវឌ្ឍន៍ថយក្រោ​យ​នោះ​ទេគឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសមភាពទ្រុធទ្រោមចុះខ្សោយជាបន្តបន្ទាប់។

ប្រភពបានខាងលើបានបន្តថាដោយសារទ្រាំទ្រនឹងជំងឺលែងបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២​០១៦លោក យឹម ថេង ក៏ចាប់ផ្តើមធ្វើទុក្ខខ្លាំងរហូតស្លាប់តែម្តង។ បច្ចុប្បន្នសពរបស់គាត់ក៏ត្រូវ​បាន​ក្រុមគ្រួសារនាំយកទៅតម្កល់ទុកដើម្បីធ្វើបុណ្យតាមប្រពៃណីនៅឯគេដ្ឋានស្រុកកំណើត​ ​ភូ​មិ​ វាល​យន្ដ​ សង្កាត់​-​ក្រុង​-​ខេត្ដ​ស្វ​សាយ​ ។

សូមបញ្ជាក់ថាលោក យឹម ថេង គឺជាសិល្បករជើងចាស់ជំនាន់លោក នូ សឹប ,លោក ហួ ឡាវី​ និ​ងលោក ណយ វណ្ណណេត ជាដើម។លោក យឹម ថេង ដែលត្រូវបានគេស្គាល់ច្រើនតាមរ​យៈ​​បទ លក់ស្រូវជូនរដ្ឋគឺស្នេហាជាតិ បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ហើ​យត្រូវបានក្រុមគ្រួសារ​បញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យ រុស្សី)ដែលគិតរហូត​​ម​កដល់​ថ្ងៃស្លាប់គឺមានរយៈពេលជាង២ខែ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី