ព្រះសីហនុ៖ នៅវេលាម៉ោង ២០និង២០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣នេះ កម្លាំងនគរបាល
ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះ
សីហនុ ដែលដឹកនាំដោយលោក វរសេនីយ៍ទោ អ៊ី សុខា នាយការិយាល័យនគរបាលប្រឆាំង ការ
ជួញដូរមនុស្ស និងការពារអនិតិជន ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ជរ ហេង
ស្នងការរង និង ជាប្រធានការិយាល័យកណ្តាល ប្រឆាំង បទល្មើស និង តំណាងអយ្យការ អម
សាលាដំបូងខេត្តព្រះសីហនុ មានលោកប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក យូ
ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្ត សហការជាមួយតំណាងអង្គការ បេសកកម្ម
យុត្តិធម៌អន្តរជាតិ(IJM) បានចុះបង្រ្កាបទីតាំងម៉ាស្សាកោសជប់បង្កប់សេវាផ្លូវភេទនៅហាងម៉ាស្សា
កោសជប់ ៩០៣ ដែលមានទីតាំង ស្ថិតនៅក្បែរទល់មុខនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២
ក្នុងក្រុមទី១៤ ភូមិ២ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ។ ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា
ក្នុងប្រតិបត្តិការបង្រ្កាបនេះ បានធ្វើការឃាត់ខ្លួន ថៅកែឈ្មោះ ហ្វៀង ធីវៀន ភេទស្រី អាយុ
ប្រហែល៤០ឆ្នាំ អ្នកដាំស្លរម្នាក់ និងនារីម៉ាស្សា ៤នាក់ ចំណែកវត្ថុតាងរឹបអូសបានមានវីស៊ីឌី ១៨
បន្ទះ ស្រោមអនាម័យមិនទាន់ប្រើ៣ ប្រើរួចមួយចំនួនធំ បញ្ជីកត់ត្រា ៥ក្បាល ឯកសាភាសាវៀត
ណាម ៣សន្លឹក។ សមត្ថកិច្ចបានបន្តថា ថៅកែរូបនេះកំពុងស្ថិតនៅក្រោមការសាកសួរពីក្រុមការ
ងារនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល