CamNews

ប្រធានក្លឹប Real Madrid ថ្កោលទោស Man Unitd យ៉ាងចាស់ដៃ ខណៈដែល ខិតហត្ថលេខា ត្រូវពិនិត្យដល់ទៅ ៨ ម៉ោង

ព័ត៌មានកីឡា៖ ប្រធានក្លឹប Real Madrid លោក Florentino Perez បានរិះគន់ ថ្កោលទោសថ្នាក់ដឹកនាំក្លឹប Man United យ៉ាងចាស់ដៃ បន្ទាប់ពីក្លឹប របស់លោក បានបរាជ័យនឹងផ្ទេរយកកីឡាករ ចាំទី De Gea ។

លោក Florentino Perez បានថ្លែងប្រាប់អ្នកសារព័ត៌មានថា " De Gea ពិតជាមានការប៉ះទង្គិចអារម្មណ៍ជាមិនខានឡើយ ព្រោះកីឡាករ ពិតជាចង់ចូលមកកាន់ Real Madrid ណាស់។ Man United ទទួលឯកសារផ្ទេរ​កីឡាករតាំងពីម៉ោង ១៣ៈ៣០ នាទី ចុះហេតុអ្វីបានជាគេចំណាយពេលដល់ទៅ ៨ ម៉ោង ដើម្បីមើលលិខិត​ចុះហត្ថលេខា ហើយទើបផ្ញើរមកវិញ ខ្ញុំឆ្ងល់មែនទែន ហើយកាន់តែមិនយល់ ថែមទៀតផង ពីទង្វើរមួយនេះ ។ ប្រសិនជាគេចង់ លក់ ចង់ចរចារគ្នា គេក៏មិនធ្វើដល់ថ្នាក់ហ្នឹងដែរ ដែលឯកសារ​ចុះហត្ថលេខា ប៉ុណ្ណឹងចំណាយពេលដល់ទៅ ៨ ម៉ោង ។ ដោយសារតែមិត្ដភាពក្លឹបទាំងពីរ មានភាពធំធេង ខ្ញុំមិនបន្ទោស​ពួកគេទេ ព្រោះនេះគឺ មកពីគេ ខ្វះបទពិសោធន៍ធ្វើការ តែប៉ុណ្ណោះ ។

De Gea ត្រូវបរាជ័យ លើដំណើរផ្ទេរទៅកាន់ Real Madrid ក្នុងតម្លៃខ្លួន ២៩ លានផោន ខណៈដែលមានការ​យឺតពេលនូវលិខិតចុះហត្ថលេខាព្រមព្រៀងគ្នា ដែល Man United បានផ្ញើរទៅកាន់ Real Madrid ក្រោយពេល រដូវកាលត្រូវបិទទ្វារ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ setanta