CamNews

ផ្អើលចុចមើល ស្ពតពាណិជ្ជកម្ម សិចនៅក្នុង បន្ទប់ការិយាល័យ ល្បីខ្លាំង ក្នុងពិភព អ៊ិនធើណេត

ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត ជាមួយនឹងឈុតផ្សាយ ពាណិជ្ជកម្ម ខាងក្រោមនេះ ត្រូវបានរក អោយឃើញថា ពិតជាទទួលបានការចុចចូលទស្សនា ច្រើនគួរសម ពីសំណាក់ មហាជន ជាអ្នកលេង ប្រព័ន្ធអ៊ិនធើណេត។ ពោលគឺ​ ជាឈុត ផ្សាយពាណិជ្ជកម្ម ពីសំណាក់ សមាគមជនពិការភ្នែក ន័រវេហ្គេន (Norwegian Association of the Blind) ជាសារក្រើនរំឭក អោយបណ្តាក្រុមហ៊ុន សហគ្រាសទូទៅ ផ្តើម ចាប់គិត និងនឹកឃើញដល់ ការជួលបុគ្គលិកជា ជនពិការភ្នែក ​ទាំងអស់ អោយមកបម្រើការ នៅក្នុង សហគ្រាសរបស់ខ្លួន ពីព្រោះថា នាពេលបច្ចុប្បន្ន បណ្តាជនពិការ ទាំងអស់ ត្រូវបានគេលើកកំពស់ជា ខ្លាំង ពោលគឺ​ ពួកគេ មានសិទ្ធិក្នុងការទទួលការអប់រំ សិទ្ធក្នុងការរស់នៅ សិទ្ធនៅក្នុងការបញ្ជេញមតិ ក៏ដូចជា សិទ្ធនៅក្នុងការបំពេញការងារជាដើម។

ដូច្នេះហើយ ខណៈពេលដែលពួកគេ ទទួលបានសិទ្ធិ នៅក្នុងការទទួលបានការអប់រំហើយនោះ ចំណេះដឹង របស់ពួកគេ ច្បាស់ណាស់​ ពិតជាមិនចាញ់បងៗ ដែលមានកាយសម្បទា គ្រប់គ្រាន់ ប៉ុន្មាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កាលបើ ជួលបងៗជនពិការភ្នែក មកធ្វើជាបុគ្គលិកហើយ នោះ មិនត្រឹមតែទទួលបាននូវភាគជោគជ័យ ខាងសមិទ្ធផលការងារតែ ប៉ុណ្ណោះទេ តែក៏អាច កាត់បន្ថយបាន នូវហានិភ័យមួយចំនួនផ្សេងទៀត ដូចគ្នាដែរ ពោលគឺ​ ការសាយ ភាយពាក្យ ចចាមអារ៉ាម ឬក៏កាត់បន្ថយការចំណាយ ថ្លៃដើម ភ្លើងជាដើម។

ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់​ តាមដានទស្សនាបន្តិចទៅ ៖

<object width="489" height="419" data="http://www.youtube.com/v/6ILI1IhgVro&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/6ILI1IhgVro&rel=1" /></object>

<object width="492" height="422" data="http://www.youtube.com/v/ZCqWasn0_34&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ZCqWasn0_34&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹម៉េត្រូ