ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា មិនអាចធ្វើការរួបរួមរវាងក្រុមគណបក្សកាន់អំ
ណាច និងគណបក្សប្រឆាំងបានទេ ព្រោះនៅពេលមានបញ្ហាអ្វីកើតឡើងតែងតែប្រើពាក្យ ក្បត់
ជាតិ និងលក់ទឹកដី។

ការថ្លែងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បែប
នេះនៅក្នុងឱ កាស ចូលរួមពិធីសម្ពោធស្តូបអ្នកកាសែត ដែលបាត់បង់ជីវិតនៅក្នុងទសវត្សទី៧០
កាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា «បើយើងគោរពគ្នាទៅវិញទៅមក យើងអាចរាប់រកគ្នាបាន ហើយ
អាចនិយាយ ជាមួយគ្នាបាន ប៉ុន្តែហាមាត់សុទ្ធតែថា គេជាចោរ ជាអ្នកក្បត់ជាតិ វាពិតជាពិបាកហើយ
ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យមួយ យើងត្រូវការយកសំឡេងឆ្នោត ហើយយកសំឡេងឆ្នោតនៅ
ពេលណា គឺពេលទុកចិត្ត … បើយើង ចាប់ផ្តើមឡើងសុទ្ធតែដៀលថា អាក្បត់ជាតិ ខ្ញុំគេ អ្នកណាគេ
ទទួលយកបាន»។

លោកបន្ថែមថា ដូចសម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា ប្រសិនបើអ្នកនយោបាយ មានសីលធម៌ដូច
ទៅនឹងអ្នក ផ្សព្វផ្សាយពាណិជ្ជកម្មបាន ប្រហែលជាល្អ។

លោកថា «យើងនិយាយតែរបស់យើងទៅ កុំទៅបង្អាប់គេអី ប៉ុន្តែចាប់ផ្តើមឡើងប្រមាថគេហើយ
យើងទៅចាប់ដៃ គេម៉េចកើត»។

កន្លងមកបញ្ហាលោក សម រង្ស៊ី ដែលមិនអាចចូលស្រុកវិញបាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានប្រកាសថា កុំទៅពឹងបរទេស គ្មានប្រយោជន៍ទេ គួរតែមកនិយាយគ្នាក្នុងនាមខ្មែរ ដូចគ្នា ទើប
អាចរកច្រកចេញបាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល