ការពិតមួយដែលមានអ្នកដឹងតិចតួច នោះគឺ ជប៉ុន គឺជាទីផ្សារដែលមានអ្នកប្រើប្រាស់ ស្មាត ហ្វូនមិនជ្រាបទឹកច្រើនជាងគេក្នុងពិភពលោក។

បណ្ដាស្មាតហ្វូនដូចជា Sony Xperia Z3 ជាដើម ត្រូវបានគេវាយតម្លៃខ្ពស់ ដោយសារតែ
សមត្ថភាពប្រឆាំងទឹក និងធូលីរបស់វា។ Sony ក៏ជាក្រុមហ៊ុននាំមុខ ក្នុងការផលិតស្មាតហ្វូន
បែបនេះ។ ក៏ប៉ុន្តែ មូលហេតុដែលនាំឱ្យក្រុមហ៊ុន Sony ផលិតស្មាតហ្វូនមិនជ្រាបទឹក បាន
ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតែវាទាក់ទិននឹងទម្លាប់របស់បណ្ដាស្រ្តីជនជាតិជប៉ុន។

ស្ដ្រីកក្មេងៗនៅជប៉ុន ចូលចិត្តប្រើប្រាស់ស្មាតហ្វូន សូម្បីតែខ្លួនកំពុងងូតទឹក។ តាមការស្រាវ
ជ្រាវ គេដឹងថា មានស្មាតហ្វូនមិនជ្រាបទឹកប្រមាណជាជាង ៩០ភាគរយ ត្រូវបានលក់ក្នុង
ប្រទេសជប៉ុន ដើម្បីឆ្លើយតបនឹងតម្រូវការពិសេសនេះ របស់ស្ដ្រីជប៉ុន។

មកដល់ពេលនេះ គេដឹងថា អ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់រូប តែងចង់កាន់ ឬយកទូរសព្ទតាម
ខ្លួនជាប់ជានិច្ច មិនថា ពួកគេធ្វើអ្វី នៅកន្លែងណា។ មូលហេតុគឺដើម្បីអាចទទួលបានដំណឹង
ថ្មីៗពីបណ្ដាញសង្គម និងដើម្បីថតរូបខ្លួនឯង។

ប្រការទាំងនេះហើយ នាំឱ្យក្រុមហ៊ុនទូរសព្ទជប៉ុន ដូចជា Sony,Sharp,Panasonic ឬ Fujitsu
ជាដើម ខំប្រឹងប្រែងដើម្បីបំពាក់បច្ចេកវិទ្យាប្រឆាំងនឹងការជ្រាបទឹក ទៅក្នុងផលិតផលរបស់
ខ្លួន ហើយក្រុមហ៊ុន Sony ធ្វើបានល្អជាងគេ ទាក់ទិននឹងបច្ចេកវិទ្យានេះ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena