(វ៉ាស៊ីនតោន)៖ អ្នកនិពន្ធសៀវភៅពីររូប គឺលោក Darwin Porter និងលោក Danforth Prince បានចេញផ្សាយនូវ របាយការណ៍ មួយពាក់ព័ន្ធនឹង អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ប៊ីល គ្លីនតុន ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ យុទ្ធនាការឃោសនាបោះឆ្នោត របស់លោកស្រី ហ៊ីល ឡារីគ្លីនតុន។ នេះបើតាមការចុះផ្សាយរបស់គេហ័ទំព័រ The Political Insider ចេញផ្សាយថ្មីៗនេះ។

នៅក្នុងសៀវភៅមួយមានចំណងជើងថា Bill & Hillary: So This is That Thing Called Love អ្នកនិពន្ធទំាងពីរនាក់នេះបាន និយាយថា អតីតប្រធានាធិបតី សហរដ្ឋអាមេរិក និងជាស្វាមីរបស់លោកស្រី គ្លីនតុន គឺលោក ប៊ីល គី្លនតុន ធ្លាប់បានរួមរ័ក្ស ជាមួយនឹងស្រីជាច្រើននាក់ ដោយមិនដែលប្រើស្រោមអនាម័យឡើយ ហើយលោកស្រីគ្លីនតុនផ្ទាល់ក៏បានបង្ខំជាច្រើនលើក ឱ្យស្វាមីរបស់ខ្លួន ទៅធ្វើតេស្ដឈាម រកមេរោគអេដស៍ផងដែរ។

ក្រោយមកទៀតបើទោះជាការធ្វើតេស្ដឈាមដំបូងបង្ហាញថា គ្មានមេរោគអេដស៍ក៏ដោយ ប៉ុន្តែរឿងនេះនៅតែស្ថិតក្នុង ភាពអាថ៌កំបាំង ខណៈប្ដីប្រពន្ធ គ្លីនតុនទំាងពីរ បានរក្សាទុកយ៉ាងសម្ងាត់នូវ កំណត់ហេតុវេជ្ជសាស្ត្រ។ លើសពីនេះទៅលោក ប៊ីល គ្លីនតុន ធ្លាប់បានពន្យល់ថា ការផ្លាស់ប្ដូររូបរាងកាយយ៉ាងឆាប់រហ័សរបស់លោក គឺដោយសារការវះកាត់បេះដូង និង របបអាហារ របស់លោក។ តែយ៉ាងណានៅពេលចូលរួមយុទ្ធការ ឃោសនាបោះឆ្នោត របស់លោកស្រី គ្លីនតុន លោក ប៊ីល គ្លីនតុន មើលទៅហាក់ដូចជាស្គម និងខ្សោយកម្លំាង។

គួររំលឹកថា អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ប៊ីល គ្លីនតុន ក៏ធ្លាប់មានរឿងអាស្រូវផ្លូវភេទជាមួយ នឹងអតីតលេខា របស់ខ្លួន គឺនាង Monica Lewinsky នៅអំឡុងឆ្នាំ១៩៩៨៕

ប្រភព ៖ thepoliticalinsider