ក្រុមហ៊ុនមួយដែលបានក្ស័យធន់ បែរជាហ៊ានចេញមុខមកប្ដឺង មហាយក្ស Apple បញ្ហានេះ មាន
តែនៅប្រទេសចិនប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតទូរស័ព្ទ Shenzhen Baili របស់ចិន បានប្ដឹងក្រុមហ៊ុន Apple ព្រោះយល់ថា រចនា
រូបរាងរបស់ iPhone 6 និង 6 Plus បានរំលោភលើកម្មសិទ្ធិបញ្ហាដែល Shenzhen Baili បានចុះ
ឈ្មោះកាលពីមុន។ ស្មាតហ្វូនដែល Shenzhen Baili យល់ថា ត្រូវបានរំលោភកម្មសិទ្ធិ បញ្ញា
នោះ មានឈ្មោះថា 100C។

iPhone 6 និងស្មាតហ្វូនដែលគេយល់ថាត្រូវបានរំលោភលើកម្មសិទ្ធិបញ្ហា

ដំបូងឡើយគេស្មានថា ការប្ដឹងផ្ដល់គឺដូចទៅនឹងករណីដទៃដែល Apple ធ្លាប់បានប្រឈមមុខ
ប៉ុន្តែ តាមពិតវាធ្ងន់ធ្ងរជាងនេះ ព្រោះថា បើសិន Apple ចាញ់ក្ដី នោះ iPhone 6 នឹងត្រូវបាន
ហាមដាក់លក់នៅក្រុងប៉េកាំង។

យ៉ាងនេះក្ដី The Wall Street Journal បានរកឃើញថា ក្រុមហ៊ុនទូរស័ព្ទ Shenzhen Baili នេះ
ហាក់ដូចមិនមានវត្តមានក្នុងទីផ្សារនោះទេ។ សូម្បីតែក្រុមហ៊ុនមេរបស់ Shenzhen Baili គឺ
Digione ក៏បានបាត់ខ្លួន តាំងពីមួយឆ្នាំមុន។

ទំព័រ The Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុនខាងលើ បានក្ស័យធន់ បន្ទាប់ពីបរាជ័យ
ជាច្រើនលើក្នុងការរកស៊ី។

The Wall Street Journal បន្តថា “គេហទំព័ររបស់ពួកគេ ត្រូវបានបិទ។ យើងខ្ញុំបានទៅរកទីតាំង ការិយាល័យដែលក្រុមហ៊ុនបានចុះឈ្មោះចំនួន ៣កន្លែង ប៉ុន្តែទាំងនោះ សុទ្ធតែត្រូវបានបិទ
ទ្វារ។ Shenzhen Baili និងក្រុមហ៊ុនមេ Digione គឺជាផ្នែកមួយនៃការផ្ទុះឡើងតាមគ្នា ក្រោយ
មកក៏បានបាត់ខ្លួនពីទីផ្សារស្មាតហ្វូនចិន”។

មេធាវី Andy Yang ឱ្យដឹងថា ក្រុមហ៊ុន Digione នៅតែដំណើរការ ក្នុងលក្ខណៈតិចតួចបំផុត។
មានន័យថា វានៅតែមានវត្តមាន ហើយរឿងក្ដី iPhone 6 រំលោភលើកម្មសិទ្ធិបញ្ហា នឹងនៅតែ
ត្រូវបានគេធ្វើឡើង។

គួររំលឹកថា ក្រុមហ៊ុនចិនខាងលើនេះ បានប្ដឹង Apple កាលពីឆ្នាំ ២០១៤ ខណៈដែល iPhone
6 ទើបនឹងបង្ហាញខ្លួន។ ប៉ុន្តែ មកដល់ពេលនេះ ទើបតុលាការក្រុងប៉េកាំង ចាប់ផ្ដើមស៊ើបអង្កេត។

អតីតបុគ្គលិកម្នាក់របស់ Digione បានឱ្យដឹងថា ៖ “តាមពិត ករណីប្ដឹងនេះ គ្រាន់តែជាល្បិចកល
ដើម្បីឃោសនាតែប៉ុណ្ណោះ”។

ក្រុមហ៊ុន Apple បានឱ្យដឹងថា ពួកគេនៅតែដាក់លក់ iPhone 6 និង 6 Plus នៅក្រុងប៉េកាំង ដោយយោងទៅលើដិកាអនុញ្ញាតិពីតុលាការមួយដែលគ្រប់គ្រងបណ្ណកម្មសិទ្ធិបញ្ហានៅក្រុង
ប៉េកាំង។

ប្រែសម្រួល ៖ បុត្រា