(កូរ៉េ)៖ តារាចម្រៀង hiphop កូរ៉េម្នាក់ ត្រូវបានសន្តិសុខទាញចេញ ពីលើឆាកយ៉ាងអាម៉ាស់ បន្ទាប់ពីរូបគេដោះសម្លៀកបំពាក់ចេញ ខណៈកំពុងសម្តែងនៅចំពោះមុខ ទស្សនិកជន ព្រោះតែភាពរប៉ិលរប៉ូចរបស់ខ្លួន។

Black Nut ត្រូវសម្តែង នៅក្នុងកម្មវិធី Yeoksa Inmul Festival នៅស្រុក Hongsung ខេត្ត Chungnam កាលពីថ្ងៃទី២ ដល់ទី៤ កញ្ញា កន្លងទៅថ្មីៗនេះ ស្រាប់តែកំពុងសម្តែង លើឆាកសុខៗ តារាចម្រៀងប្រុសរូបនេះ ដោះអាវចេញ និងទាញខោយ៉ាងអាក្រាត នៅចំពោះមុខទស្សនិកជន ដ៏ច្រើនកុះករតែម្តង ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង និយាយអ្វីលែងចេញ។

ដោយគ្មានភាពខ្មាស់អៀន Black Nut បានបង្ហោះរូបខ្លួនឯង លើគណនី Instagram ដែលគាត់ត្រូវសន្តិសុខ ទាញចេញពីលើឆាកតន្ត្រី ហើយតារាចម្រៀងប្រុសកូរ៉េរូបនេះ ថែមទាំងបញ្ជាក់ថា ខ្លួនមិនត្រូវបានគេចាប់អ្វីទេ គ្រាន់តែសន្តិសុខនាំគាត់ចេញ ដើម្បីកុំឲ្យទស្សនិកជនបញ្ចេញ ប្រតិកម្មប៉ុណ្ណោះ។

ការសម្តែងលើឆាកតន្ត្រី លក្ខណៈអាក្រាតកាយនេះ មិនមែនជាលើកដំបូងទេ សម្រាប់ Black Nut ព្រោះកាលពីឆ្នាំមុន គេក៏ធ្លាប់ប្រព្រឹត្តខ្លួន សឹងតែបង្ហាញកេរ្តិ៍ខ្មាស អស់នៅមុខមហាជន ដូចគ្នានេះដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង