ថ្មីៗនេះមានមជ្ឈមណ្ឌលហាត់បា្រណមួយក្នុងប្រទេស ហូឡង់បានបើកបំរើសេវាកម្ម
ដ៏ប្លែក គឺតំរូវអោយអ្នកចូលទៅធ្វើលំហាត់ប្រាណទាំងឡាយ ដោះសំលៀកបំពាក់ចេញ
ទើបទទួលបានសេវាកម្មនេះ ។ ការធ្វើលំហាត់ប្រាណនេះមិនមែនធ្វើឡើងតែម្នាក់ឯង
រឺ ក៏មានបន្ទប់ខ័ណ្ឌចែករៀងខ្លួននោះទេ រាល់សកម្មភាពត្រូវធ្វើនៅទីកន្លែងជាមួយគ្នា ។
ម្ចាស់មជ្ឈមណ្ឌលលំហាត់ប្រាណបានអោយដឹងថា ការដែលគាត់មានគំនិតបើកបំរើ
សេវាកម្មនេះ គឺគាត់សង្ឃឹមថានឹងអាចទាក់ទាញបានអ្នកចូលហាត់កាន់តែច្រើន វាស្រប
ទៅនឹងការរីកចំរើនគ្រប់វិស័យរបស់ពិភពលោក ដែលសេវាកម្មនេះ មានបើកច្រើនកន្លែង
រួចទៅហើយនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក ។ ប៉ុន្តែកន្លែងរបស់គាត់
បើកបំរើក្នុងមួយសប្តាហ៍តែម្តងគត់ គឺថ្ងៃអាទិត្យ ។ ហេតុនេះបើប្រិយមិត្តមានចំណាប់
អារម្មណ៍ ពេលដែលបានទៅធ្វើដំនើរទេសចរនៅប្រទេសហូឡង់ គួរកុំរំលងអោយសោះ
ធានាថាពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ ៕
(ប្រភពពី Tom)
ដោយ៖ រដ្ឋា