(ប៉ៃលិន)៖ លោកឧត្តសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានប្រាប់ Fresh News តាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះថា មានហេតុការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅព្រឹកថ្ងៃនេះ ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពមួយ កប់ក្នុងដីព្រៃមួយកន្លែងជាប់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តប៉ៃលិន ហើយសាកសពនោះ អាចជាថៅកែកាស៊ីណូជនជាតិថៃ ដែលបានបាត់ខ្លួនចាប់តាំងថ្ងៃទី១៣ ខែកុម្ភៈមកម្ល៉េះ។

ភ្នាក់ងារ Fresh News ប្រចាំខេត្តប៉ៃលិនបានឲ្យដឹងទៀតថា យ៉ាងណាមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានច្បាស់ថា សាកសពនោះជាបុរសជនជាតិថៃ ដែលបាត់ខ្លួន ឬយ៉ាងណានោះទេ ព្រោះមិនទាន់គាស់ពីក្នុងដីឡើង ដោយគ្រាន់តែបញ្ជាក់ភិនភាគប្រហាក់ប្រហែលគ្នា ដោយនៅពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើកោសលវិច័យផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិថៃ ដែលបានបាត់ខ្លួន មានឈ្មោះ ស៊ុនិត ចាកឈុជីរះសាក់ធាន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ៨ ឃុំណងរី ស្រុកមឿង ខេត្តឈុនប៊ុនរី ប្រទេសថៃ។

សមត្ថកិច្ចបានបន្ថែមទៀតថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោងប្រហែល ៦៖១៣នាទីល្ងាច ជនរងគ្រោះកំពុងនៅក្នុងកាស៊ីណូហ្វាមីហ្គោ ប៉ៃលិន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ពេលកំពុងធ្វើការ ក៏មានជនមិនស្គាល់មុខទូរស័ព្ទណាត់ ទៅហូបបាយនៅហាងចេកវ័ន្ធ នៅចំណុចផ្សារព្រំ ដោយជិះម៉ូតូឌុប មកដល់ចំណុចខាងលើ គេឃើញក្រុមដែលណាត់ហូបបាយក៏បន្តដំណើរ ដោយជិះរថយន្ត ម៉ាកូរូឡា មិនចាំស្លាកលេខបើកចេញទៅបាត់ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ខាងក្រុមហ៊ុនទំនាក់ទំនង មកលោកស្នងការខេត្ត ទើបធ្វើការចុះស្រាយជ្រាវ តែរហូតមកដល់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ក៏មានប្រជាពលរដ្ឋប្រទះឃើញគំដី នឹងប៉ែលដាក់នៅជិតនោះឆ្ងល់ ក៏កាយមើលឃើញក៏ឃើញសពបុរសម្នាក់ តែមិនបញ្ជាក់ថា ជាជនជាតិថៃនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី