(អាមេរិក)៖ តារាទូរទស្សន៍អាមេរិកដ៏ល្បីម្នាក់ គឺនាង Kim Kardashian ដែលកន្លងមកបានជួបគ្រោះអាក្រក់ ក្នុងជីវិតធ្វើឲ្យនាងបាត់មុខ មួយរយៈទៅហើយ ឥឡូវតារាស្រីរូបនេះ បានបង្ហាញខ្លួនជាថ្មី ក្រោយពីត្រូវក្រុមចោរប្លន់កក្រើកក្រុង ប៉ារីស តែអ្វីៗហាក់ដូចរសាត់ឆ្ងាយ ពីអារម្មណ៍នាងខ្លះទៅហើយទើបពេលនេះ Kim Kardashian ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ជាថ្មីពេលដែលឮថា នាងកំពុងចង់បានកូនទីបីម្នាក់ទៀត ខណៈឈានចូលដល់វ័យជិត៤០ឆ្នាំទៅហើយ។

គ្រូពេទ្យបានព្រមានថា Kim Kardashian ពិបាកនឹងមានកូនជាថ្មីណាស់ ព្រោះនាងធ្លាប់វះកាត់ ពីអតីតកាលដ៏លំបាក ហើយប្រសិនបើនៅតែជំនះ ចង់បានកូន ដោយខ្លួនឯងទៀតនោះ នាងអាចរងផលអាក្រក់ ឬគ្រោះថ្នាក់ដល់ជីវិត។

វិធីមួយទៀតដែល Kim អាចមានកូនទីបីបាន គឺការឲ្យគេពពោះជំនួស តែយ៉ាងណាក៏ដោយតារាស្រីម្នាក់នេះ ហាក់ស្ទាក់ស្ទើរ ព្រោះនាងចង់មានកូនដោយខ្លួនឯង។ ថ្ងៃមួយ Kim បានសាកសួរស្ត្រីម្នាក់ ដែលធ្លាប់ទទួលការពពោះ ដើម្បីមានកូនភ្លោះឲ្យនាង តែអ្វីដែលជាបញ្ហាធំនោះ គឺនាងខ្លាចថា ខ្លួននឹងស្រឡាញ់ក្មេងនោះ ដូចកូនបង្កើតខ្លួនឯងដែរទេ? ទោះបីយ៉ាងណា ក៏តារាស្រីវ័យ៣៥ឆ្នាំរូបនេះ កំំពុងពិភាក្សារឿងចង់បានកូនទីបី ជាមួយក្រុមគ្រួសារផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង