CamNews

ស្វាយរៀង៖ ប្អូនថ្លៃ​​ថា​រំលោភ​បាន​សម្រេច ​បង​ថ្លៃ​ថា​បាន​ត្រឹម​តែ​អោប​ថើប

ជន​សង្ស័យ​ម្នាក់​ត្រូវ​នគរបាលប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បាទី​ ឃាត់​ខ្លួន បន្ទាប់​ពីទទួល​
បាន​ពត៌​មានថា មាន​ករណី​រំលោភ​សេព​សន្ទវៈ​កើត​ឡើងនៅក្នុង​ភូមិ​ថ្នាញ សង្កាត់បាទី ក្រុង​
បាវិត ខេត្ត​ស្វាយ​រៀង​។

ប្រភពព័ត៌មាន បានអោយដឹងថា រឿងរ៉ាវ​ខាង​លើ​កើត​ឡើង​នៅ​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០១២
វេលា​ម៉ោង ១៨.៣០ នាទី បង្ក​ដោយជន​សង្ស័យ​ឈ្មោះ ធី វណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខ
របរ​កម្មករ​សំណង់​មាន​ទីលំ​នៅ ភូមិ សង្កាត់​កើត​ហេតុ​ខាង​លើ។

នារី​រង​គ្រោះ​ឈ្មោះ វ.ស.ម អាយុ ២២ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ បាន​អោយដឹង​ថា នៅ​ពេល​ខ្លូន ទៅ
បិត​បង្អូច​បន្ទប់​ក្រោម​ផ្ទះ រួច​យក​ខោ​អាវ ដើម្បី​ទៅ​ងូត​ទឹក ខណៈ​នោះ​ស្រាប់​តែបង​ថ្លៃ​ប្រុស
ឈ្មោះ ធី វណ្ណា(ជនសង្ស័យ) ចូល​មក​ដោយ​ស្រវឹង​ស្រា​ផង បាន​ចាប់​អោប​ថើប​ផ្ដួល​ខ្ទប់​បិទ
មាត់​មិន​អោយស្រែក ហើយ​ធ្វើការ​រំលោភ​រហូត​បាន​សំរេច ។

ទោះយ៉ាងណាក៏ដោយ ជនសង្ស័យបានសារភាពថា ខ្លួនបានត្រឹមតែឱបថើបតែប៉ុណ្ណោះ។

បច្ចុប្បន្ន​សមត្ថកិច្ច បាន​ឃាត់​ខ្លួន​ជន​សង្ស័យ និង​បំពេញ​សំណុំ​រឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន
​ទៅការិយាល័យ​ជំនាញ​ខេត្ត​ចាត់​តាមច្បាប់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Police